ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងរីករាយដល់ប្រជាកសិករ ! ខណ:សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុនសែន​ ប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ​ គឺផ្លែមៀន​ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ !

ចែករំលែក៖

ភ្នំពេញ៖ សូមបញ្ជាក់ថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ហហ៊ុនសែន បានអនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ នាយករងខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន​ សែន​​ ដេីម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ​ គឺផ្លែមៀន​ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩​ នៅតាមព្រំដែនប្រទេសជិតខាង។ 

ដូច្នេះសូមប្រជាកសិករដែរមានផល្លានុផល​ ផ្លែមៀន​  សូមទំនាក់ទំនងមកក្រុមការងាររបស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ និងចាប់ផ្តេីមទទួលទិញពីថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២១នេះតទៅ​។ 

ទីកន្លែងទទួលទិញ ៖​ ក្នុងសាលាខេត្តបាត់ដំបងទំនាក់ទំនង​តាមរយៈ​ទូរសព្ទ​លេខ៖

1- 0977773737​  លោក​ សេង​ ឌីលីន

2- 0889037777​ លោក​ ស៊ុន​ ម៉េងហៃ៕

ដោយ ៖ សិលា


ចែករំលែក៖