ប្រទេសវៀតណាម៖ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម មានកិត្តិយសសូមជម្រាប ជូនប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅ ធ្វើការងារ ឬមានវត្តមាននៅវៀតណាម ឱ្យបានជ្រាបថា៖
១- នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្រសួងការបរទេសវៀតណាម បានផ្ដល់ព័ត៌មានពាក់ព័ន្ធនឹង ការពន្យារពេលស្នាក់នៅបណ្តោះអាសន្នដោយស្វ័យប្រវត្តិជូនជនបរទេស ដូចតទៅ៖
. រដ្ឋាភិបាលវៀតណាម បានសម្រេចបន្តការអនុវត្តការពន្យារពេលស្នាក់នៅបណ្តោះអាសន្នដោយ ស្វ័យប្រវត្តិជូនជនបរទេស រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។
ករណីពលរដ្ឋបរទេសកាន់លិខិតឆ្លងដែនជិតផុតសុពលភាព ប៉ុន្តែមិនទាន់បានទទួលលិខិត ឆ្លងដែនថ្មី ដោយសារបញ្ហាជំងឺកូវីដ-១៩ នោះនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងនគរបាល វៀតណាម នឹងត្រួតពិនិត្យ និងបង្កលក្ខណៈអនុគ្រោះក្នុងការផ្តល់ជូនទិដ្ឋាការ និងពន្យារពេល ស្លាក់នៅសមស្រប បន្ទាប់ពីទទួលបានសំណើរ។
សម្រាប់ព័ត៌មានបន្ថែមស្តីពីគោលការណ៍ពន្យារពេលស្នាក់នៅដោយស្វ័យប្រវត្តិ សូមអញ្ជើញចូល 16001: http://xuatnhapcanh.gov.vn/vi/tin-tuc-xnc-viet-nam/1
២- មជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយម បានជម្រាបជូនព័ត៌មានថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ សន្ទស្សន៍វិទ្យុសកម្មកាំរស្មី UV នឹងកើនឡើងដល់កម្រិត ៩-១០ នៅទូទាំងប្រទេស វៀតណាម (នៅចន្លោះម៉ោង ១០ព្រឹក ដល់ ២រសៀល) ដែលបង្កហានិភ័យ និងប៉ះពាល់ដល់សុខភាព។
សេចក្តីដូចបានជម្រាបជូន សូមប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅ ធ្វើការងារ ឬមានវត្តមាននៅ វៀតណាម មេត្តាជ្រាបជាព័ត៌មាន និងសូមថែរក្សាសុខភាពឱ្យបានល្អ។ ទន្ទឹមនេះ ដើម្បីរួមចំណែកដល់ការ ទប់ស្កាត់ជំងឺកូវីដ-១៩ សូមប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅ ធ្វើការងារ ឬមានវត្តមាននៅវៀតណាម មេត្តា អនុវត្តវិធានការការពារសុវត្ថិភាព ការពាក់ម៉ាស ការរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារកុំឱ្យឆ្លង ជំងឺកូវីដ-១៩ ដ៏កាចសាហាវ៕
ដោយ៖ សុខ ខេមរា