ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបាត់ដំបងប្រាប់ប្រជាពលរដ្ឋដែលមានផ្លែមៀន (តាង៉ែន) លក់ គឺសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងទទួលទិញពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង !

ចែករំលែក៖

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុង ខេត្តបាត់ដំបង ដែលមានផ្លែមៀន (តាង៉ែន) លក់ ជ្រាបថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានទឹកចិត្តគាំទ្រផលិតផលក្នុងស្រុកដូចជាផ្លែមៀន (តាង៉ែន) ដែលបច្ចុប្បន្ន កំពុងជួបបញ្ហាទីផ្សារក្នុងការលក់ដូរ ជាពិសេសការនាំចេញទៅប្រទេសថៃ ។ ដើម្បីដោះស្រាយការលំបាក ចំពោះមុខនេះ សម្តេចទាំងទ្វេនឹងទទួលទិញពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដែលផ្លែមៀន (តាង៉ែន) យកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលមានក្រុមការងាររបស់សម្តេចដឹកនាំដោយ  នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេច លេខទូរស័ព្ទ ០៩៧ ៧៧៧ ៣៧៣៧/០៨៨ ៩០៣ ៧៧៧៧ ដែលមានទីតាំងទទួលទិញនៅក្នុងបរិវេណ ទីលានបាល់ទាត់វាលបែកចាន ជាប់នឹងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ រដ្ឋបាលខេត្តនឹងរៀបចំក្រុមការងារខេត្ត ដើម្បីសម្របសម្រួលសហការ ជាមួយក្រុមការងាររបស់សម្តេច ដែលមានលេខទូរស័ព្ទ ០៧៨ ៧៧៧ ៣៧៦ /០៩៥ ៩៥១ ១១១ ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដែលមានផ្លែមៀន (តាង៉ែន) លក់ មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖