ព័ត៌មានទាន់ហេតុការណ៍៖

ចាស់ថារពិសដៃផ្ទៃឆ្អែត! តែក្រុមក្មេងស្ទាវ៣នាក់នេះរពិសដៃឆក់យកកាបូបគេសមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខបាន                                                                                                                                                      ឱ្យដឹងថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ម៉ោង១១ និង០០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីបានឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកកាបូបក្រវាត់ចង្កេះមានប្រាក់ ទូរស័ព្ទនិងឯកសារ) នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលា ផ្លូវលេខ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី បង្កដោយជនសង្ស័យ៤នាក់ គេចខ្លួនរួច ១នាក់ឈ្មោះ ឌី និងម៉ូតូ០២គ្រឿង ។ ជនសង្ស័យចំនួន៣នាក់ដែលសមត្ថកិច្ចបង្ក្រាបបានមាន៖ ១-ឈ្មោះ  ហេង សុខលី ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) , ២-ឈ្មោះ យ៉េង ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ២  ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ សុខ ដា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១០៧ សង្កាត់អូរឫស្សី៤  ខណ្ឌ៧មករា (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនរងគ្រោះឈ្មោះ យ៉ា ធារី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៣៥៨ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ សម្ភារបាត់បង់មាន លុយដុល្លារ២១០ដុល្លារ , លុយខ្មែរ៦០០.០០០រៀល, ទូរស័ព្ទដៃ០១គ្រឿងម៉ាកVIVO និងសម្ភាមួយចំនួនទៀត ។ ចំពោះសម្ភារបន្សល់ទុកមានម៉ូតូ០២គ្រឿង (១-ម៉ាកនិច ពណ៌សលាយក្រហម ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ1LS-0206) , ២- ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HZ-4788 ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖