ព័ត៌មានទាន់ហេតុការណ៍៖

PSG មានបំណងផ្តល់ប្រាក់ខែដ៏ច្រើនលើខ្សែបម្រើ Paul Pogba ដើម្បីចូលរួមជាមួយក្រុមរដូវកាលក្រោយ

ចែករំលែក៖

ក្លិប Paris Saint-Germain មានឆន្ទៈក្នុងការផ្តល់ប្រាក់ឱ្យខ្សែបម្រើ Paul Pogba ចំនួន៦០០.០០០អឺរ៉ូក្នុងមួយសប្តាហ៍ (៥១០.០០០ផោន) សម្រាប់ការចាប់ផ្តើមរដូវកាលឆ្នាំ ២០២២-២០២៣ ខណៈដែលពួកគេព្យាយាមធានាការចុះហត្ថលេខាលើកីឡាកររូបនេះដាច់គូប្រជែងក្លិបផ្សេងៗ

មនុស្សជាច្រើនដែលជិតស្និទ្ធនឹងកីឡាកររូបនេះរំពឹងថា ក្លិយក្សបារាំងនឹងមកដេញថ្លៃរដូវក្តៅនេះដោយបង្ហាញពីក្តីកង្វល់ដល់ក្លិប Manchester United ប៉ុន្តែការមកដល់របស់ Lionel Messi ត្រូវបានផ្អាក និងដេញថ្លៃទុកនៅរដូវកាលក្រោយ

PSG នៅតែចង់ចុះហត្ថលេខាជាមួយ Pogbaជាពិសេសដោយសារតែពួកគេចង់បានអ្នកស្រុកនៅប៉ារីសរួមជាមួយតារាបាល់ទាត់ពិភពលោកផ្សេងទៀត

កីឡាករវ័យ២៨ឆ្នាំរូបនេះអាចបញ្ចប់កុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះហើយចំណង់ចំណូលចិត្តរបស់គាត់គឺចាកចេញពីទឹកដី Old Trafford

Pogba ពេញចិត្តក្នុងការផ្លាស់ទៅ Barcelona Real Madrid ប៉ុន្តែក្លិបទាំងពីរបានផ្សព្វផ្សាយពីបញ្ហាហិរញ្ញវត្ថុយ៉ាងល្អដែលជាមូលហេតុរង់ចាំការប្តឹងឧទ្ធរណ៍ពីការផ្ទេរកីឡាករ

PSG អាចនឹងបណ្តេញពួកគេចេញពីទីនោះ ព្រោះពួកគេអាចផ្តល់ជូន Pogba ច្រើនទៀត។ យុទ្ធសាស្ត្រដូចគ្នានេះត្រូវបានប្រើដើម្បីធានាការនាំយកកីឡាករ Gini Wijnaldum បានសម្រេចនៅរដូវក្តៅនេះ ដោយប្រភពខ្លះអះអាងថា ក្លិបបានផ្តល់ជូនខ្សែបម្រើហូឡង់រូបនេះលើស៣ដងនូវអ្វីដែលក្លិប Barcelona បានធ្វើ

គួររំលឹកថា Pogba គឺជាកីឡាករស្នូលនៃជ័យជម្នះ ៥-១ ទៅលើក្រុមLeeds United នៅចុងសប្តាហ៍បើករដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League ដោយបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត៤ដង។ កីឡាកររូបនេះបានត្រឡប់មកលេងនៅ Old Trafford វិញចាប់តាំងពីឆ្នាំ២០១៦ បន្ទាប់ពីបានចាកចេញពី Man United ទៅ Juventus នៅឆ្នាំ២០១២៕

ដោយ៖ ភារៈ(រូបភាព ៖ independent)


ចែករំលែក៖