ភ្នំពេញ៖ អនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ សកម្មភាពនៃការចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកា ដូសជំរុញ ឬ ដូសទី៣ ជូនដល់មន្ត្រីរាជការ មន្ត្រីសុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញ បានដំណើរការយ៉ាងមមាញឹកទៅតាមការរៀបចំរបស់អាជ្ញាធរ នៅតាមទីតាំងដែលបានបែងចែករួច។ ជាក់ស្តែង ក្នុងថ្ងៃទី១នៃដំណើរការនៃការចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកា ដូសជំរុញ ឬ ដូសទី៣នេះ គេបានឃើញនៅមណ្ឌលចាក់វ៉ាក់សាំងមួយចំនួន មានអ្នកទៅចាក់ជាច្រើននាក់ ពិសេសមន្ត្រីរាជការរបស់រដ្ឋបាលរាជធានីភ្នំពេញនិងមន្ត្រីរបស់សាលាខណ្ឌចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ។ ចំពោះ ឈ្មោះសា្ថប័ន និងអង្គភាពដែលត្រូវចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកា ដូសជំរុញ ឬ ដូសទី៣ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញនេះ រួមមាន៖
មណ្ឌលទី១៖ សាលារាជធានីភ្នំពេញ ត្រូវចាក់នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៅ ថ្ងៃទី១៨សីហា និង សាលាខណ្ឌ៧មករា ត្រូវចាក់ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៅថ្ងៃទី១៩ សីហា ។ ទីចាត់ការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មការផ្សារអូរឫស្សី ត្រូវចាក់នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៅថ្ងៃទី២០ សីហា ។
មណ្ឌលទី២៖ សាលាខណ្ឌដូនពេញ,រដ្ឋាករស្វយឺតផ្សារធំថ្មី, គណៈកម្មការផ្សារកណ្តាល និងគណៈកម្មការផ្សារចាស់ ត្រូវចាក់នៅមន្ទីរពេទ្យបង្អែកចតុមុខនៅថ្ងៃទី១៨ ដល់ថ្ងៃ២១សីហា ។
មណ្ឌលទី៣៖ មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ មាន ត្រូវចាក់ជូន សាលាខណ្ឌឫស្សីកែវ ,គណៈកម្មការផ្សារទួលសង្កែ, គណៈកម្មការផ្សារគីឡូម៉ែត្រលេខ៦,គណៈ កម្មការផ្សារច្រាំងចំរុះ, រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ថ្ងៃទី១៨ ដល់ថ្ងៃ២០សីហា ។
មណ្ឌលទី៤៖ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ត្រូវចាក់ជូន សាលាខណសែនសុខ, គណៈកម្មការផ្សារទឹកថ្លា ,មន្ទីរពាណិជ្ជកម្ម,មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ,មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨,១៩និង២០សីហា ។
មណ្ឌលទី៥៖ មន្ទីរពេទ្យបង្អែកច្បារអំពៅ ត្រូវចាក់ជូនសាលាខណ្ឌច្បារអំពៅ,គណៈកម្មការផ្សារច្បារអំពៅ,គណៈកម្មការផ្សារបន្លែ,មន្ទីរទេសចរណ៍,មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា,មន្ទីរព័ត៌មានថ្ងៃទី១៨-១៩ និង២០ខែសីហា ឆ្នាំ២០២១។
មណ្ឌលទី៦៖ មន្ទីរពេទ្យបង្អែកពោធិចិនតុង ត្រូវចាក់ជូនចាក់ជូន,សាលាខណ្ឌពោធិ៍សែនជ័យ, គណៈកម្មការផ្សារពោធិ៍ចិនតុង,គណៈកម្មការផ្សារសេនជូរីផ្លាហ្សា,គណៈកម្មការផ្សារជម្ពូវ័ននៅ ថ្ងៃទី១៨ដល់ ២០ សីហា។
មណ្ឌលទី៧៖ មណ្ឌលសុខភាពទួលគោក ត្រូវចាក់ សាលាខណ្ឌទួលគោក, គណៈ កម្មការផ្សារដើមគរ គណៈកម្មកាផ្សារដេប៉ូ, គណៈកម្មការផ្សារសាមគ្គី,គណៈកម្មការ ផ្សារទួលគោកថ្ងៃទី ១៨ដល់២១សីហា។
មណ្ឌលទី៨៖ មណ្ឌលសុខភាពផ្សារដើមថ្កូវ ត្រូវចាក់សម្រាប់ សាលាខណ្ឌចំការមន,គណៈ កម្មការផ្សារទួលទំពូង,គណៈកម្មការផ្សារកាប់គោ,មន្ទីរកិច្ចការនារី ,មន្ទីររ៉ែ និងថាមពល,មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ,មន្ទីរមុខងារសាធារណៈ,មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី,មន្ទីរអភិវឌ្ឍន៍ដនបទ,មន្ទីរធម្មការ និងសាសនា មន្ទីរផែនការ,មន្ទីរបរិស្ថានពីថ្ងៃ១៨ដល់២០សីហា។
មណ្ឌលទី៩ ៖ មណ្ឌសុខភាពទួលស្វាយព្រៃ ត្រូវចាក់នៅសាលាខណ្ឌបឹងកេងកង,គណៈកម្មការផ្សារអូឡាំពិក,គណៈកម្មការផ្សារបឹងកេងកង នៅថ្ងៃទី១៨ដល់ថ្ងៃទី២០សីហា។
មណ្ឌលទី១០៖ មណ្ឌលសុខភាពទួលសំរោង ត្រូវចាក់ជូន សាលាខណ្ឌព្រែកព្នៅ ថ្ងៃ១៨ដល់២១ សីហា។
មណ្ឌលទី១១៖ ផ្សាររុងរឿង OCIC ជ្រោយចង្វារ ត្រូវចាក់ជូន សាលាខណ្ឌជ្រោយចង្វារ,គណៈកម្មការផ្សារព្រែកលៀប,មន្ទីរសាធារណការ និងដឹកជញ្ជូន ថ្ងៃទី១៨ ដល់២១សីហា។
មណ្ឌលទី១២ ៖ មណ្ឌលសុខភាពជើងឯក ត្រូវចាក់ជូនសាលាខណ្ឌដង្ក នៅថ្ងៃទី១៨ដល់ថ្ងៃទី២០សីហា។
មណ្ឌលទី១៣៖ មណ្ឌលសុខភាពស្ទឹងមានជ័យ ត្រូវចាក់ជូនសម្រាប់ សាលាខណ្ឌមានជ័យ,គណៈកម្មការផ្សារស្ទឹងមានជ័យ,គណៈកម្មការផ្សារបឹងទំពន់,គណៈកម្មការផ្សារចាក់អង្រែ ត្រូវចាក់១៨-២០ ខែសីហា ឆ្នាំ២០២១។
មណ្ឌលទី១៤ ៖ មណ្ដូលសុខភាពបឹងធំ ត្រូវចាក់ជូនសម្រាប់ សាលាខណ្ឌកំពូលត្រូវចាក់នៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២១។
មណ្ឌលទី១៥៖ មណ្ឌលសុខភាពឈ្មួញ ត្រូវចាក់ជូនសម្រាប់ មន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន(គ្លីនីក មន្ទីរព្យាបាល ពហុព្យាបាល និងមន្ទីរពេទ្យឯកជន) ដែលមានមូលដ្ឋាននៅក្នុង ខណ្ឌសែនសុខ ព្រែកព្នៅ ពោធិ៍សែនជ័យ កំបូល និងទួលគោកនៅថ្ងៃទី១៨ ដល់ ២១ ខែសីហា ឆ្នាំ២០២១។
មណ្ឌលទី១៦៖ មណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ត្រូវចាក់ សម្រាប់មន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន(គ្លីនិក មន្ទីរព្យាបាល ពហុ ព្យាបាល និងមន្ទីរពេទ្យឯកជន) ដែលមានមូលដ្ឋាននៅក្នុង ខណ្ឌឫស្សីកែវ ជ្រោយចង្វារ ដូនពេញ ៧មករា ចំការមន និងខណ្ឌ បឹងកេងកកង ថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០២១ ។
មណ្ឌលទី១៧៖ មណ្ឌលសុខភាពព្រែកឯង ត្រូវចាក់សម្រាប់ មន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន(គ្លីនីក មន្ទីរាព្យបាល ពហុព្យាបាល និងមន្ទីរពេទ្យឯកជន) ដែលមានមូលដ្ឋាននៅក្នុង ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ និងខណ្ឌដង្កោ នៅថ្ងៃទី១៨ ដល់ ២១ ខែសីហា ឆ្នាំ២០២១។ មន្ទីរសុខាភិ បាលរាជធានីភ្នំពេញ ត្រូវចាក់នៅតាមទីតាំងស្រុកប្រកបត្តិរបស់ខ្លួន នៅថ្ងៃទី១៨ ដល់ ២១ ខែសីហា ឆ្នាំ២០២១៕
ដោយ ៖ សំរិត