ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែសីហានាឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍យ៉ាងដូច្នេះនៅលើ page ផ្លូវការរបស់លោកថា, នៅព្រឹកនេះ ខ្ញុំបានជួបសំណេះសំណាលតាមប្រព័ន្ធវីដេអូជាមួយក្មួយៗដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ចំនួន ២៦នាក់ ដែលត្រៀមចេញទៅសិក្សានៅខែក្រោយនេះ។
លោកឧបនាយករដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរនិងថ្លែងថា , ខ្ញុំបានកោតសរសើរឆន្ទៈដ៏មុតមាំរបស់ពួកគាត់ ហើយបានរំលឹកពួកគាត់ថាជោគជ័យពេលនេះគឺជាចំណុចចាប់ផ្តើមនៃបេសកកម្មដ៏ធំមួយ ព្រោះពួកគាត់គួរខិតខំសម្រេចឱ្យបាននូវគោលបំណងស្នូលនៃអាហារូបករណ៍នេះ តាមរយៈការចូលរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។
សូមបញ្ជាក់ផងដែរថា, កម្ពុជាមិនត្រឹមតែទទួលបាននូវសន្តិភាពដ៏រឹងមាំប៉ុណ្ណោះទេ តាមរយៈការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺសំបូរទៅដោយធនធានមនុស្ស ទាំងនៅក្នុងប្រទេស និងបានទៅសិក្សានៅក្រៅប្រទេស ដែលជាសសរទ្រូងនៃប្រទេសជាតិ ធ្វើឲ្យកម្ពុជាមានការរីកចំរើនអភិវឌ្ឍន៏លើគ្រប់វិស័យ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ មិនមែនត្រឹមតែកម្ពុជាទេ សូម្បីតែប្រទេសលើសកលលោក បានជួបនូវបញ្ហាវិបត្ដិយ៉ាងធ្ងន់ធ្ងរនូវជំងឺកូវីដ-១៩ បង្កឱ្យរាំងស្ទះចំពោះសេដ្ឋកិច្ចជាតិ ។ ទោះជាយ៉ាងនេះក្តី កម្ពុជាក៏នៅតែមានជំហរយ៉ាងរឹងមាំ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិ ទទួលខុសត្រូវ រោគគ្រប់មធ្យោបាយ នៅវាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់ចំនួន ១០លាននាក់ សម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ នឹងបន្តចាក់បាក់សាំងជូនក្រុមក្មេងជំទង់ដែលមានអាយុចាប់ពី ១២ ឆ្នាំរហូតដល់ក្រោម ១៧ឆ្នាំ ចំនួន ២លាននាក់។ ដូច្នេះតាមរយៈការខិតខំនិងផែនការយុទ្ធសាស្ត្ររបស់សម្ដេចតេជោហ៊ុនសែន កម្ពុជាអាចនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋឲ្យហើយក្នុងបំណាច់ខែវិច្ឆិកាខាងមុខ។ និយាយជារួម គឺលើស ៧ខែមុនតាមផែនការកំណត់ ៕
ដោយ៖ សុខ ខេមរា