ព័ត៌មានទាន់ហេតុការណ៍៖

ខ្មែរជួយខ្មែរ ! ដំណឹងល្អសម្រាប់ ប្រជាកសិករដែលមានចម្ការមៀន និងតាង៉ែន ខណ:ក្រុមហ៊ុនវីរៈប៊ុនថាំ ប្រកាសទិញក្នុងចំនួន ១០០តោន និងអាជីវករអាចធ្វើការទិញយកទៅលក់បន្តបានផងដែរ!

ចែករំលែក៖

ភ្នំពេញ៖ ខែ្មរជួយខែ្មរ ! ចាត់ទុកជាដំណឹងល្អសម្រាប់ប្រជាកសិករដែលមានចម្ការមៀន និងតាង៉ែន!! ខណ:ក្រុមហ៊ុនវីរៈ ប៊ុនថាំបានប្រកាសទិញក្នុងចំនួន ១០០តោនដើម្បីបញ្ជាលក់នៅលើ App VTENH ( https://vtenh.page.link/vet) ក៏ដូចជាតាមការិយាល័យសាខារបស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ ទូទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ដើម្បីជួយសេដ្ឋកិច្ចជាតិ និងកសិករខ្មែរ ហើយអ្វីដែលកាន់តែពិសេសគឺការផ្ដល់ជូនសេវាកម្មដឹកជញ្ជូនដល់ផ្ទះទូទាំងប្រទេសដោយឥតគិតថ្លៃ! ។

សូមបញ្ជាក់ផងដែរថា, កន្លងទៅ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា, “ខ្ញុំសូមកោតសរសើរ និងសូមចូលរួមអបអរសាទរ “! លោករដ្ឋមន្ត្រីថ្លែងបែបនេះ បន្ទាប់ពីក្រុមហ៊ុនវីរៈប៊ុនថាំ លើកទីមួយនៅក្នុងប្រទេសកម្ពុជា បានចេញមុខជួយដល់ប្រជាកសិករ គឺប្រមូលទិញផ្លែមៀន ផ្លែតាង៉ែន បន្ទាប់ពីគាំងក្នុងការនាំចេញទៅកាន់ប្រទេសចិននិងប្រទេសថៃ ដោយសារការរាលដាលនៃជំងឺកូវីដ-១៩ នោះ។

ក្រុមហ៊ុនវីរៈប៊ុនថាំបានប្រកាសជាសាធារណៈថា, សូមប្រជាកសិករដែលមានផ្លែមៀន និងតាង៉ែន ហើយអាជីវករក៏អាចធ្វើការទំនាក់ទំនងដើម្បីទិញយកលក់បន្តបានផងដែរ សូមទាក់ទងមកមកកាន់លេខ 086737592 ។
លោកអ្នកអាចកុម៉្មង់ទិញតាមកម្មវិធីទូរសព្ទ VTENH បាន! អាចទាញយកកម្មវិធីទូរសព្ទ VTENH តាមតំណនេះ https://vtenh.page.link/vet !! ។
នេះគឺជាវីដេអូសម្រាប់របៀបទាញយក ចុះឈ្មោះ និងបញ្ជាទិញនៅលើ VTENH https://bit.ly/2VUS3TQ
**ទទួលការកម៉្មង់ជា​រៀងរាល់ថ្ងៃ!! ( បញ្ជាក់សំរាប់ផ្លែប័រ និងផាសិន​ ៥ គីឡូឡើងទៅដឹកមិនគិតថ្លៃ ) ពិសេសតម្លៃអាចនឹងប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែង! ។
សូមជម្រាបជូនផងដែរថា, កាលពីម្សិលមិញសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានប្រមូលទិញផ្លែមៀន ផ្លែតាង៉ែន នៅតាមព្រំដែនកម្ពុជា-ថៃរបស់ប្រជាកសិករ ។ ក្នុងនោះសម្តេចកិត្តិព្រឹទ្ធ ប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ក៏បានកម្មង់ទិញចំនួន ២១តោន ដើម្បីយកចែកជូនដល់ក្រុមគ្រូពេទ្យនិងអ្នកព្យាបាលជំងឺ covid-19 មួយចំនួននៅតាមបណ្ដាខេត្ត៕

ដោយ ៖ សិលា


ចែករំលែក៖