ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូPCXបុកឡំប្រឺតាពីក្រោយក្រឡាប់ផ្ងារជេីងនិងបណ្តាលឱ្យរបួសបាក់ជេីងម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នទៅជ្រុលបុកឡំប្រ៊ឺតាពីក្រោយពេញទំហឹងធ្វើឱ្យឡំប្រឺតាក្រឡាប់ផ្ងារជេីង​ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២១​នៅចំណុចភ្លើងស្តុបជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីកឡំប្រឺតា​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1GS-6198 តាមបណ្តោយផ្លូវជាតិលេខ៤​ក្នុងទិសដៅពីលិចទៅកេីត ខណៈបើកមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកPCX ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1HP-5440 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកឡំប្រឺតាពេញទំហឹងបណ្តាលឱ្យឡំប្រឺតាក្រឡាប់ផ្ងារជេីង ចំណែកម្ចាស់ម៉ូតូរបួសបាក់ជេីងខាងស្តាំ​ ។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ បន្ទាប់មកមានបងប្អូនភាគីខាងម៉ូតូមកសម្របសម្រួលដោយបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ​ ចេញថ្លៃជួសជុលការខូចខាតរៀងៗខ្លួន៕

ដោយ៖ សុខា សែនជ័យ


ចែករំលែក៖