ខេត្តប៉ៃលិន៖ ក្រុមការងាររដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោក ហុក សុផល អភិបាលរងខេត្ត ននិងលោក គោស៊ុម ប៊ុតសឺត កាលពីព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមយុវជនស.ស.យ.កខេត្ត និងមន្ត្រីរាជការមួយចំនួមកពីសាលាស្រុកសាលាក្រៅ ចុះបេះផ្លែមៀនប៉ៃលិន ជូនប្រជាពលរដ្ឋរស់នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ លិន ។
ស្រ្តីម្នាក់ រស់នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថាថជាងកន្លះហិកតា ហើយបានដាំដើមមៀនជាង២០០ ចំនួន៤ឆ្នាំមកហើយ។ ជារៀងរាល់ឆ្នាំ គាត់ប្រមូលផលផ្លែមៀនយកទៅលក់ក្នុងស្រុក និងលក់នៅទផ្សាររបស់ថៃក្នុង១គីឡូក្រាម៣០បាតលុយថៃ។ ប៉ុន្តែនៅឆ្នាំ២០២១ ដោយសារតែបញ្ហាជំងឺកូវីដ១៩កំពុងឆ្លងរីករាលដាលនៅ ក្នុងសហគមន៍ ទើបគ្មានអ្នកចូលមកទិញនៅតាមចចម្ការបស់គាត់ធ្វើឲ្យតម្លៃទីផ្សារមៀនប៉ៃលិន មានការធ្លាក់ចុះយ៉ាងខ្លាំង។
ស្ត្រីរូបនេះបានឲ្យដឹងទៀតថា ប៉ុន្មានថ្ងៃមកនេះ បានក្រុមការងារសម្តេចតេជោ ចុះមកជួជួយទិញផ្លែមៀនដល់ចម្ការផ្ទាល់របស់គាត់ ធ្វើឱ្យពួកគាត់សប្បាយរីករាយខ្លាំងណាស់។
អ្នកមីងបានជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបបណ្ឌិតសូមទទួលបាននូវសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំប្រទេសជាតិឱ្យមានការ រីកចម្រើនជានិរន្តរ៍។
សូមបញ្ជាក់ថាដោយសារតែជួបបញ្ហាវិបត្តិជំងឺកូវីដ១៩កំពុងមានការផ្ទុះឡើង ធ្វើឱ្យឆ្លងរាលដាលនៅតាមបណ្តាខេត្តនានាជាច្រើន នៅទូទាំងប្រទេសកម្ពុជា ជាពិសេសខេត្តជាប់នឹងព្រំដែនកម្ពុជា-ថៃ ដូចជាខេត្តប៉ៃលិនជាដើម ជាហេតុធ្វើឱ្យតម្លៃមៀនប៉ៃលិន មានការធ្លាក់ចុះខ្លាំង លំបាករកឈ្មួញចូលទិញ ខណ:ទីផ្សារនៅក្រៅប្រទេសមិនទទួលបញ្ជាទិញ ទើបសម្តេច
តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ធ្វើការដោះស្រាយជូនពួកគាត់ ដែលលំបាកក្នុងការរកទីផ្សារទាន់ពេល
វេលា។
ចំពោះការជួយប្រមូលផលដំផលផ្លែមៀនប៉ៃលិននេះដែរ មកដល់ព្រឹកនេះ បានចំនួនជាង២០០០គីឡូក្រាមហើយ ដើម្បីយកទៅប្រគល់ជូនក្រុមការងារនាយឧត្តមសេនយ៍ ហ៊ីង ប៊ុនហៀង ចាំទទួលទិញនៅបរិវេណសាលាខេត្តប៉ៃលិន យកទៅចែកចាយបន្ត៕
ដោយ៖ ប្រាថ្នា