ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកិច្ចការនារី ប្រកាសរើស រ៉េត សារីតា ទទួលតំណែង ជាទូតសុឆន្ទៈ

ចែករំលែក៖

ភ្នំពេញ៖ នៅបណ្តាញសង្គមហ្វេសប៊ុកបានចែករំលែកនៅសេចក្តីប្រកាសមួយសន្លឹក ដោយនៅក្នុងលិខិតនោះ ខ្លឹមសារត្រូវបានសរសេរថា ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាង ក្រសួងកិច្ចការនារី នឹងកញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២០ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ នឹងបង្កើនភាពអង់អាចដល់ស្រ្តីនឹងក្មេងស្រី ប្រកដោយបរិយាបន្ន ក្នុងព្រះរាជាណាចក្រកម្ពុជា ។

 សូមជម្រាបផងដែលសម្រាប់លិខិតមួយសន្លឹកនេះគេសង្កេតឃើញមានផេក ធំជាច្រើនបានចែករំលែកតគ្នា ដោយក្នុងនោះអ្នកគាំទ្ររបស់កញ្ញា រ៉េតសារីតា ជាច្រើនបានចូលទៅបញ្ចេញយោបល់អបអរសារទរដែលកញ្ញា បានក្លាយជាទូតសុឆន្ទះបែបនេះ ។ អ្នកគាំទ្រកញ្ញាបានសរសេរថា ហ៊ាននិយាយហ៊ានធ្វើ នេះបានសមជាកញ្ញាឯកដែលហ៊ាននិយាយនិងហ៊ានធ្វើ។   ដំណឹងដ៏ល្អនេះ បាន ចែករំលែកនៅឃ្លិបវីដេអូខ្លីមួយរបស់នាងស្តីពីទិវានារីអន្តរជាតិ ៨ មិនា ហើយនៅក្នុងឃ្លិបវីដេអូខ្លីនោះគឺបានប្រមូលផ្តុំនៅមនុស្សស្រីជាច្រើនមកបញ្ចេញមតិ នឹងអារម្មណ៍របស់ពួកគេ ចំណែកសារីតា វិញបានជឿជាក់ទៅលើពាក្យមួយឃ្លា ដោយពាក្យនោះនិយាយថា មនុស្សស្រីគឺជាមាតាដៃ ១០០ នាងថា ពាក្យនេះគឺត្រឹមត្រូវណាស់ ព្រោះមនុស្សស្រីអាចធ្វើអ្វីបានគ្រប់យ៉ាង ដូចនឹងបុរសដែល ។ គួររំលឹកផងដែលថា ដូចអ្វីទស្សនិកជនទទួលជ្រាបរួចមកហើយថា កញ្ញា សារីតា គឺជាបវរកញ្ញា ម្នាក់ដែលមានភាពលេចធ្លោ ខ្លាំងទៅលើជំនឿចិត្តរបស់នាង ព្រោះនាងគិតថា មនុស្សប្រុសអាចធ្វើបានចុះហេតុអីមនុស្សស្រីធ្វើមិនបាន ហេតុផលទាំងនេះហើយដែលហេតុធ្វើឱ្យនាងសាកសមបំផុតចំពោះតំណែងទូតសុឆន្ទៈមួយនេះ ។ 

យោងតាមសមត្ថភាព ចំណេះខ្ពង់ខ្ពស់ នឹងភាពប៉ិនប្រសប់ អង់អាចខ្លាំងក្លារបស់នាង សារីតា ពិតជាសាកសមទទួលបានតួនាទីសំខាន់មួយនេះ។ ដោយឡែកនៅក្នុងលិខិតបានបញ្ជាក់ថា សារីតា នឹងត្រូវទទួលបន្ទុកការងារក្នុងការផ្សព្វផ្សាយ ការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើតភាពអង់អាច ដល់ស្ត្រីប្រកបដោយបរិយាបន្នក្នុងព្រះរាជាណាចក្រកម្ពុជា៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖