ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទបង្រ្កាបនោះបង្រ្កាបមិនចេះអស់សោះ នារដូវបិទនេសាទនេះ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មជ្ឈដ្ឋានសួរថា ហេតុអ្វី? បទល្មើសនេសាទចាប់ត្រីប្រភេទឧបករណ៍(របាំងស្បៃមុង និងរបាំងសាច់អួន)ដាក់កាត់ បឹង អូរ ព្រែក ពាសពេញបឹងទន្លេសាប បង្រ្កាបមិនចេះអស់សោះ ជាពិសេសមិនថារដូវបិទឬបើកនេសាទនោះទេ ឆ្នាំនេះគេសង្កេតឃើញទឹកទន្លេហក់ឡើងសមល្មមត្រីពងកូនបានលឿន ប៉ុន្តែបើបទល្មើសច្រើនម្លឹងៗធ្វើដូចម្ដេច ចំណែកស្ថាប័នជំនាញពាក់ព័ន្ធ កម្លាំងគណៈបញ្ជាការឯកភាពខេត្តស្រុក សហការបង្រ្កាបនោះបង្រ្កាបគ្មានប្រសិទ្ធភាពសោះ ។

 សេចក្តីរាយការណ៍ពីមជ្ឃដ្ឋានលើកឡើងស្រឌៀងៗគ្នាថា ចាប់តាំងពីខែបិទនេសាទមកដល់បច្ចប្បន្ន គេសង្កេតឃើញកម្លាំងគណៈបញ្ជាការខេត្ត ស្រុក ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ សហការគ្នាចុះពិនិត្យ និងបង្រ្កាបបានលទ្ធផលយ៉ាងសម្បើម ដោយធ្វើការរុះរើឧបករណ៍ដែលជាវត្ថុតាង ប៉ុន្តែគេពុំឃើញមានករណីអនុវត្តច្បាប់លើជនប្រព្រឹត្តដដែលៗទាំងនេះទេ មិនត្រឹមតែប៉ុណ្ណុះឧបកណ៍ចាប់ត្រីខាងលើបង្រ្កាប១កើតឡើង២បង្រ្កាប២កើតឡើង៣ ហើយឧបករណ៍ទាំងនោះវែងទៅៗហួសពីស្មាន បញ្ហានេះទើបគេលើកឡើងការបង្រ្កាបគ្មានប្រសិទ្ធភាពនោះ ។

 សេចក្តីរាយការណ៍បន្តទៀតថា ជាក់ស្ដែងមើលរូបភាពនេះថ្មីចែស កម្លាំងសមត្ថកិច្ចសហការបង្រ្កាបកាលពីថ្ងៃទី១៧-១៩ ខែសីហា ឆ្នាំ២០២១ នៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង និងឃុំកំពង់លួង ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕

ដោយ ៖ បុឹម ពិន


ចែករំលែក៖