ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខណ្ឌដូនពេញ​ ឃាត់រថយន្តតាក់ស៊ី​ និងរថយន្តធុនធំចំនួន ០៥គ្រឿង និងឡំប្រឺតាឥណ្ឌា ០១គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​ប្រជាការពារ​ខណ្ឌដូនពេញ​ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌ។ 

ក្នុង​ការចុះអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់​ខាងលេីនេះ​ មានដូចខាងក្រោម៖

១/.កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោក ជួន វិចិត្រ អធិការរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ លោក កែម ហេង ប្រធានស្តីទី ផ្នែកសណ្តាប់ធ្នាប់ខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវមានដូចជា៖ មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវលេខ ៩០០, ៩៣, ១០៦, ១០៨,  ១៣៦, ១៤៤, ១៤៨, ១៣, ១៩, ៧០​ និងផ្លូវលេខ ៤៧ ។ 

ក្រោយ​ប្រតិបត្តិការ​ ជាលទ្ធផល៖​ កម្លាំងប្រជាការពារខណ្ឌ​ បានអនុវត្តដូចជា៖​ ចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០១គ្រឿង,​ ឃាត់រថយន្តតាក់ស៊ីចំនួន ០៤គ្រឿង និងរថយន្តធុនធំចំនួន ០១គ្រឿង និងម៉ូតូកង់បីឥណ្ឌាចំនួន ០១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ,​ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅរង្វង់វិមានឯករាជ្យ ឃាត់កង់បានចំនួន ០៤ គ្រឿង និងម៉ូតូចំនួន ០៤គ្រឿង និងបន្តការផ្សព្វផ្សាយហាមការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ៕ដោយ​៖ស​ តារា​

 


ចែករំលែក៖