ភ្នំពេញ៖ លោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ បានចូលរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទិញផ្លែមៀនពីប្រជាកសិករចំនួន២០តោន ដើម្បីចែកជូន កងទ័ព អាវុធហេត្ថ នគរបាល ប្រជាពលរដ្ឋ ពលករ នៅតាមមណ្ឌលចត្តាឡីស័ក អ្នកជំងឺ ព្រមទាំងក្រុមគ្រូពេទ្យ។
នេះជាការជួយសម្រាល ដើម្បីចូលរួមទុក្ខលំបាកជួយដោះស្រាយ ជូនប្រជាកសិករដែលកំពុងជួបបញ្ហាទីផ្សារ។
សូមបញ្ជាក់ថា, នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានបន្តអញ្ជើញចុះដល់ចំការផ្លែមៀន និងតាង៉ែនផ្ទាល់តែម្តង ដើម្បីបន្តទិញពីកសិករនៅ ស្រុករុក្ខគីរី ដែលមានចំងាយប្រមាណ ៧០គីឡូម៉ែត្រពីខេត្តបាត់ដំបង ដើម្បីប្រមូលទិញពីកសិករម្ចាស់ចំការផ្ទាល់តែម្តង ដោយមិនរង់ចាំទិញនៅទីតាំងតារាងបាល់ទាត់បែកចាយ ទីរួមខេត្តទៀតឡើយ ពោលគឺដើម្បីចង់រកកសិករម្ចាស់ចំការពិតប្រាកដ ដែលកំពុងជួបបញ្ហាទីផ្សារលក់។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បបានបញ្ជាឲ្យ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។
សូមជម្រាបជូនថា, បន្ទាប់ពីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតបានជួយទិញផ្លែមានឬ ត្រងែ៉ននៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជា- ថៃ គេសង្កេតឃើញមានសប្បុរសជនក៏ដូចជាថ្នាក់ដឹកនាំមួយចំនួនបានចូលរួមមានដូចជា,
១-សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ទិញ ២១ តោន
២-អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ទិញ ១០០០តោន
៣-ក្រុមហ៊ុនវីរៈប៊ុនថាំ ទិញ ១០០តោន
៤-លោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ ទិញ ២០ តោន
៥-លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ទិញ ១០តោន
៦-លោកស្រី ចន ច័ន្ទលក្ខិណា និងស្វាមី ទិញ ១តោន ក្នុងនោះមានសប្បុរសជនជាច្រើនទៀតដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រាលដល់បន្ទុករបស់ប្រជាពលរដ្ឋដែលបានដាំផលានុផលហើយរាំងស្ទះមិនអាចនាំចេញទៅប្រទេសចិននិងប្រទេសថៃបានដោយសារតែស្ថានភាពជំងឺកូវីដ-១៩៕
ដោយ ៖ សិលា