ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ: រាជរដ្ឋាភិបាលបាន នឹងកំពុងអនុវត្តយ៉ាងសកម្ម តាមរយៈដៃម្ខាងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម ដើម្បីទ្រទ្រង់ជីវភាពប្រជាជន និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងដៃម្ខាង ទៀត ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលកូវីដ-១៩ !

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែន បានថ្លែងថា, ពេលនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ បាននឹងកំពុងពុះពារគ្រប់ឧបសគ្គ ដើម្បីដោះ ស្រាយបញ្ហាធំៗនៅក្នុងសង្គម ជាពិសេសការបង្ការទប់ស្កាត់គ្រប់រូបភាពទៅនឹងជំងឺរាតត្បាតសកល ហើយទទួល បានលទ្ធផលគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់ ដើម្បីឱ្យប្រទេសជាតិ និងប្រជាជនយើងវិលត្រឡប់ទៅរកស្ថានភាព ប្រក្រតីវិញ ។

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តយ៉ាងសកម្ម តាមរយៈដៃម្ខាងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម ដើម្បីទ្រទ្រង់ជីវភាពប្រជាជន និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងដៃម្ខាង ទៀត ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលកូវីដ-១៩ តាមគ្រប់រូបភាព ទាំងការបង្ការទប់ស្កាត់ ការព្យាបាល និង ការស្ដារនីតិសម្បទាជនរងគ្រោះ និងសហគមន៍ដែលទទួលរងនូវផលប៉ះពាល់ ។ ដូច្នេះ ការដាក់ប្រជាពលរដ្ឋ ឬ អ្នកត្រឡប់មកពីតំបន់មានហានិភ័យឱ្យស្ថិតក្នុងការធ្វើចត្តាឡីស័ក ឬ ការបិទខ្ទប់តំបន់ដែលមានអត្រាឆ្លង ឬ ចរន្តនៃការឆ្លងខ្ពស់ ឬផ្អាកការឆ្លងដែនខុសច្បាប់នៅក្នុងដំណាក់កាលនៃការរឹតបន្តឹងវិធានការការពារសុវត្ថិភាព មិនមានន័យថា ជាការបិទសិទ្ធិសេរីភាព ឬ ការរើសអើង ដូចក្រុមជនអគតិបង្កបញ្ហាមួយក្រុមដែលមាននិន្នាការ ប្រឆាំងផ្កាប់មុខ បាននិងកំពុងតែឃោសនាមួលបង្កាច់បំបាក់ស្មារតីប្រជាពលរដ្ឋ ប៉ុន្តែនេះគឺជាវិធានការការពារ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវកិច្ចការពារ ចៀសផុតពីការឆ្លងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ។

ទន្ទឹមនេះ បន្ទាប់ពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជិតសម្រេចបានតាមផែនការជាស្ថាពរ រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅចាក់វ៉ាក់សាំងជួនកុមារ យុវវ័យ អាយុចាប់ពី ១២ ឆ្នាំ និងក្រោម ១៨ ឆ្នាំ ឱ្យបានមុនដំណាច់ឆ្នាំ ២០២១ ដើម្បីបង្កើតភាពស៊ាំ កាត់បន្ថយការចម្លងចូលក្នុងសហគមន៍ ធ្វើឱ្យប្រជាជនយើង មានជីវភាពប្រក្រតីឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖