ភ្នំពេញ៖ នាល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ជាប្រធានគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងរួមមាន៖
-លោកវរសេនីយ៍ទោ ថន ថេន អធិការរង
-លោកស្រី ឌុល សុភី តំណាងសាលាខណ្ឌឫស្សីកែវ
-លោកវរសេនីយ៍ត្រី ព្រុំ រដ្ឋា តំណាងភូមិភាគពិសេស
-លោកវរសេនីយ៍ត្រី មៀចណូន នាយផ្នែក
-លោកវរសេនីយ៍ត្រី តូច គឹមសុង នាយប៉ុស្តិ៍
-នាយរងប៉ុស្តិ៍ និងមន្រ្តីប៉ុស្តិ៍
ចុះសួរសុខទុក្ខ និងនាំយកថវិកាសមាគមអតីតយុទ្ធជន ជូនដល់ក្រុមគ្រួសារ អតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្នុងនោះ ៖
១-គ្រួសារ លោកស្រី ខៀវ សាម៉ាត់ (គ្រួសារពលី) ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។
២-គ្រួសារ លោក ជិន រិទ្ធី (និវត្តជន) ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
ដោយប្រគល់ជូនទឹកប្រាក់ចំនួន ៤,០០០,០០០(បួនលាន)រៀល ជាបច្ច័យរបស់សមាគមអតីតយុទ្ធជនកម្ពុជាទាំងមូលជូនដល់គ្រួសារអតីតយុទ្ធជន ក្នុងមួយគ្រួសារ។
ក្នុងនោះដែរ លោកអធិការ ក៏បាននាំមកជូននូវ៖
-អង្ករចំនួន ២៥គីឡូក្រាម
-ទឹកសុទ្ធចំនួន ០២កេសធំ
-ភេសជ្ជៈចំនួន ០២កេស
-ទឹកត្រីចំនួន ០២យួរ
-ទឹកស៊ីអ៉ីវចំនួន ០២យួរ
-ម៉ាស់ចំនួន ០៤ប្រអប់
ជូនគ្រួសារអតីតយុទ្ធជនផងដែរ៕
ដោយ៖ ជីណា