ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ​ពី​បទ​លួច​រួចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង​ ៖​ ​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សន្តិភាព​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សិរី​មាន​ជ័យ​ បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ​៥៨៦​ ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ចេញ​ដោយ​លោក​ ឃី​ ឆៃ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង​ ដោយឃាត់ជនជាប់ចោទម្នាក់យកទៅចាត់ការតាមច្បាប់។​

ការឃាត់ខ្លួនជាប់ចោទខាងលើនេះប្រព្រឹត្តទៅនៅ​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៨​ និង​០៥​នាទី​ នៅ​ចំណុច​ក្រុម​ទី​១០​ ភូមិ​អូរ​កណ្តោល​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង

​សមត្ថកិច្ច​បាន​ឲ្យដឹងថា ជនជនជាប់ចោទនេឈ្មោះ​ ជុ​យ​ សុ​ខៃ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៥៩២​ ក្រុម​ទី​១០​ ភូមិ​អូរ​ចំ​ណិ​ប​ ឃុំ​តា​ស្ដា​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ពី​បទ​លួច​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២១​ ។​

​ជន​ត្រូវ​ចោទ​ខាងលើ​ បច្ចុប្បន្ន​ត្រូវបានកម្លាំង​ការិយាល័យ​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​អនុវត្ត​បន្តតាម​នីតិវិធី​ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖