ព័ត៌មានទាន់ហេតុការណ៍៖

គ្មាន Messi និង Neymar តែ PSG នៅតែទទួលជ័យជម្នះលើក្រុម Brest​ ៤ទល់២

ចែករំលែក៖

ក្រុម Paris St-Germain បានប្រកួតដោយគ្មានតារាឆ្នើមៗរាប់បញ្ចូលទាំងកីឡាករចំណូលថ្មី Lionel Messi និង Neymar ប៉ុន្តែនៅតែយកឈ្នះលើក្រុមម្ចាស់ផ្ទះ Brest កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ សីហា ក្នុងលទ្ធផល៤ទល់២ ខណៈដែលពួកគេបានឈ្នះលើកក្នុងចំណោមទាំង៣ប្រកួតទៅលីគកំពូលបារាំង

គ្រាប់បាល់ដំបូងកីឡាករ Ander Herrera នៅនាទីទី២៣​ និងគ្រាប់ទី២រកបានដោយខ្សែប្រយុទ្ធ Kylian Mbappe នៅនាទីទី៣៦ ធ្វើឱ្យក្រុមPSG នាំមុខក្រុមម្ចាស់ផ្ទះ Brest ២ទល់០។ ប៉ុន្តែត្រូវក្រុមម្ចាស់ផ្ទះរកបាន១គ្រាប់សងវិញនៅនាទីទី៤២ ដោយកីឡាករ Franck Honorat 

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុម PSG នៅតែមានលទ្ធភាពគ្រប់គ្រងបាល់បានច្រើនជាងក្រុមម្ចាស់ផ្ទះដដែល គឺភាគរយរហូតដល់៧៤ភាគរយ ហើយនៅនាទីទី៧៣ខ្សែបម្រើ Idrissa Gueye រកបាន១គ្រាប់ទៀតឲ្យ ​PSG។ ប្រហែលជាង១០នាទីក្រោយមកកីឡាករ Steve Mounie របស់ក្រុម Brest បាន១គ្រាប់សងវិញនៅនាទីទី៨៥ ហើយនៅនាទីទី៩០ជិតចប់ការប្រកួតទៅហើយខ្សែប្រយុទ្ធស្លាប Angel di Maria បានសម្រេចបំប៉ោងសំណាញ់ទីបាន១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួត PSG ឈ្នះ Brest​ ក្នុងលទ្ធផល៤ទល់២។

ងាកមកម្ចាស់ពានរង្វាន់ Ballon d’Or សម័យ Messi មិនទាន់បង្ហាញខ្លួនឱ្យ PSG នៅឡើយទេបន្ទាប់ពីចេញពីក្រុម Barcelona កាលពីដើមខែនេះ។ ទាំងកីឡាករវ័យ៣៤ឆ្នាំរូបនេះ និងមិត្តរួមក្រុម Neymar បានចាប់ផ្តើមការហ្វឹកហាត់មុនរដូវកាលបន្ទាប់ពីការសម្រាកមួយរយៈក្រោយការប្រកួត Copa America ដែលអាហ្សង់ទីនបានផ្តួលប្រេស៊ីល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងរីយ៉ូកាលពីថ្ងៃទី១១ ខែកក្កដា។

នេះគឺជាកម្រិតនៃទេពកោសល្យដ៏គួរឱ្យចាប់អារម្មណ៍ដែលអាចមានចំពោះគ្រូបង្វឹកលោក Mauricio Pochettino ជាជម្រើស១១នាក់ដំបូងរបស់គាត់នៅតែមានកីឡាករអន្តរជាតិជាច្រើនរួមមាន Mbappe, AchrafHakimi, Giorginio Wijnaldum និង Marco Verratti

ជ័យជម្នះនេះនាំឱ្យក្រុមរបស់លោក Mauricio Pochettino មាន៩ពិន្ទុឈរលើក្រុម Angers និង Clermont ចំនួន៣ពិន្ទុបណ្តោះអាសន្នដែលក្រុមទាំងពីរនឹងប្រកួតនៅថ្ងៃអាទិត្យក្នុងសប្តាហ៍ទី៣ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖