ខេត្តសៀមរាប៖ បើយោងតាមផេកផ្លូវការ របស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អោយដឹងថា , នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅទីបញ្ជាការយោធភូមិភាគទី៤ បានទទួលផ្លែមៀន ចំនួន ១០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានផ្ដល់ជូនកងកម្លាំងដែលកំពុងបំពេញភារកិច្ចក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្រយោធភូមិភាគទី៤ និងបណ្ដាកងឯកភាពដែលមានភារកិច្ចឈរជេីងតាមខ្សែបន្ទាត់ព្រំដែន ។
ក្នុងនាមមេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានសូមថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងបំពេញបេសកកម្មបម្រើប្រទេសជាតិ៕
ដោយ ៖ សិលា