ប្រទេសវៀតណាម៖ ៤៦ឆ្នាំកន្លងមកប្រទេសជាតិវៀតណាមមិនមានសត្រូវដែលត្រូវបញ្ជូនកងទ័ពទៅសមរភូមិមុខធ្វេីសង្គ្រាមអ្វីនោះទេ ប៉ុន្តែនៅថ្ងៃនេះទីក្រុងសៃហ្គងកំពុងរង់ចាំបងៗកងទ័ពទៅកម្ចាត់សត្រូវកូវីដ-១៩។
ពិធីលាគ្នារបស់កងទ័ពក្នុងពេលនេះមិនខុសអ្វីពីពេលទៅសមរភូមិធ្វើសង្គ្រាមប្រដាប់អាវុធនោះទេ។ដោយការទៅចូលរួមធ្វេីសង្រ្គាមនេាះមិនដឹងថាស្លាប់ឬរបួសនេាះឡេីយ។ជាមួយកូវីដ-១៩ក៏ដូចគ្នានោះដែរដែលអាចឆ្លងនិងស្លាប់បានគ្រប់ពេលវេលា។ ទាំងនេាះ
ហេីយទើបកងទ័ពបុរស-នារីបានចែកផ្លូវគ្នាទាំងទឹកភ្នែកដោយសង្ឃឹមថានឹងយកឈ្នះសត្រូវកូវីដ-១៩ក្នុងពេលដ៏ឆាប់បំផុត។
កងកម្លាំងទាហានដែលទៅបំពេញភារកិច្ចនៅសមរភូមិជួរមុខលេីកនេះបានប្ដេជ្ញាយកឈ្នះកម្ចាត់សត្រូវកូវីដឱ្យបានឆាប់បំផុត
ដើម្បីផ្ដល់សេចក្ដីសុខនិងឱ្យមានជីវភាពរស់នៅល្អប្រសេីរដូចដេីម។
ក្នុងពេលប្រទេសជាតិកំពុងមានអាសន្នអំរែកយ៉ាងធ្ងន់បានធ្លាក់ទៅលេីកងទ័ព ដោយត្រូវតែធ្វេីសង្រ្គាមដេីម្បីអនាគតប្រទេសជាតិ។
បច្ចុប្បន្នវៀតណាមមានករណីឆ្លងកូវីដ-១៩ជាង១០.០០០នាក់ក្នុងមួយថ្ងៃ ហេីយទីក្រុងហូជីមិញមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេ៕
ដោយ៖ធីរីណា