ខេត្តត្បូងឃ្មូំ ៖ ដោយមើលឃើញការលំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ ទើបនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២១នេះ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន ជាតំណាងរួមជាមួយក្រុមការងារបន្តនាំយកទេយ្យវត្ថុ និងបច្ច័យ ព្រមទាំងទៀនព្រះវស្សាដ៏មហាសប្បុរសមួយចំនួនធំរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលីទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តចំនួន០៤ ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ០១វត្ត ស្រុកអូររាំងឪ ០១វត្ត ស្រុកក្រូចឆ្មា ០១វត្ត និងស្រុកតំបែរ ០១វត្ត ។
ឆ្លៀតក្នុងឱកាសនោះ លោក ជិន ប៊ុនធឿនបាន សំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើរ សួរសុខ ទុក្ខពីសំណាក់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ជូនដល់ពុកម៉ែ បងប្អូន លោកតា លោកយាយថា ទីណាមានទុក្ខលំបាក គឺលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា តែងតែចាត់អោយក្រុមការងារចុះមកពិនិត្យ ព្រមទាំងជួយតាមស្ថានភាពជាក់ស្តែង ។ ម្យ៉ាងវិញទៀតលោកបានបន្ថែមថាប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កំពុងរឹតបន្តឹងនូវវិធានការ ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សូមអោយពុកម៉ែ បងប្អូន មេត្តាចូលអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ។
ទេយ្យវត្ថុដែលវេរប្រគេនក្នុងវត្តនីមួយៗរួមមាន ៖
១-អង្ករ ចំនួន ១តោន ស្មើនឹង ១០០០គីឡូ
២-ត្រីខ ចំនួន ០១កេស ស្មើ ១០០កំប៉ុង
៣-មី ចំនួន ១០កេសធំ
៤-ភេសជ្ជៈ Carabao ៣កេស
៥-ត្រីងៀត ១០ គីឡូ
៦-សាច់ក្រក់ ១០ គីឡូ
៧-សាច់ជ្រូកផាត់ ១០ គីឡូ
៨-ទឹកដោះគោខាប់ ២កេស ស្មើ ៩៦កំប៉ុង
៩-កាហ្វេ ចំនួន ៥កញ្ចប់ធំ ស្មើ ២៥០កញ្ចប់តូច
១០-តែ ២គីឡូ
១១-ស្ករស ២៥ គីឡូ
១២-អំបិល ២៥ គីឡូ
១៣-ប៊ីចេង ១០ គីឡូ
១៤-ទឹកត្រី ៥យួរ ស្មើ ៣០ដប
១៥-ទឹកស៊ីអ៉ីវ ៥យួរ ស្មើ ៣០ដប
១៦-សាប៊ូដុំ ៣០ដុំ
១៧-ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត
១៨-វីតាមីនសេ ១០ប្រអប់
១៩-ប្រេងកូឡា ០៥ដុំ ស្មើ ៦០ដប
២០-ប្រេងខ្យល់ ០៥ដុំ ស្មើ ៦០ដប
២១-ម៉ាស់ ២០ប្រអប់ ស្មើនឹង ១០០០ម៉ាស់
២២-អាល់កុលសម្លាប់មេរោគ ០៤កាន ស្មើ ១២០លីត្រ
២៣-ដបដាក់អាល់កុល 500ml ៤ដប
២៤-ដបសម្រាប់អាល់កុល ១០ដប
២៥-ស្លាដក់ ៧៦អង្គ
២៦-ទៀនវស្សា ០១គូរក្នុងមួយវត្ត
២៧-ថវិកា ២លានរៀលក្នុងមួយវត្ត ។
ក្នុងកម្មវិធីនេះក្រុមការងារក៏បានចែកជូនលោកយាយ លោកតា គណៈកម្មការវត្តចំនួន ៥៥នាក់ ដោយម្នាក់ៗទទួលបាន ឃីដ ០១ ដែលក្នុងនោះមានដូចជា:
១-ខោអាវ ០១ ឈុត
២-ក្រម៉ា ចំនួន ០១
៣-ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត
៤-សាប៊ូ ០១ដុំ
៥-ថ្នាំពេទ្យ ០១ប្រអប់
៦-អាល់កុលសម្រាប់មេរោគ ០១ដបតូច
៧-ម៉ាស់ ១០ ម៉ាស់
៨-សារ៉ុង ០១
៩-ប្រេងកូឡា ០១ដប
១០-ប្រេងខ្យល់ ០១ ដប ៕
ដោយ ៖ សិលា