មេដឹកនាំជាន់ខ្ពស់តាលីបង់ លោក Khalil ur Rahman Haqqani បានបញ្ជាក់ថា «របបដឹកនាំនាពេលបច្ចុប្បន្នបានផ្លាស់ប្តូរហើយ ក្រុមតាលីបង់នឹងលើកលែងទោសឲ្យមនុស្សគ្រប់រូប តាំងពីអតីតប្រធានាធិបតីរហូតដល់ពលរដ្ឋស្លូតត្រង់ អាចវិលត្រឡប់មកប្រទេសរស់នៅធម្មតា។
មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ Geo TV របស់ប៉ាគីស្ថាន មេដឹកនាំក្រុមតាលីបង់ លោក Ghani បានឱ្យដឹងថា ក្រុមតាលីបង់បានលើកលែងទោសដល់អតីតប្រធានាធិបតី អាហ្វហ្គានីស្ថាន ហើយអនុញ្ញាតឲ្យវិលត្រឡប់មកប្រទេសវិញ។
លោក Haqqani បានបញ្ជាក់ថា «យើងបានលើកលែងទោសដល់អតីតប្រធានាធិបតីAshraf Ghani អនុប្រធានាធិបតី Amrullah Saleh និងទីប្រឹក្សាសន្តិសុខHamdullah Mohi…។ លោកបញ្ជាក់ទៀតថា របបតាលីបង់ដឹកនាំនាពេលបច្ចុប្បន្ន បានផ្លាស់ប្តូរហើយ ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនឹងប្រទេសអាហ្វហ្គានីស្ថាននេះដែរ ពេលនេះអង្គការសហប្រជាជាតិ (UN) ដែលមានទីស្នាក់ការកណ្តាលនៅបុរី
ញូវយ៉ក បានប្រកាសពីការជម្លៀសបុគ្គលិកបន្ថែមទៀតចំនួន ១២០នាក់ចេញពីទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ទៅកាន់ទីក្រុង អាល់ម៉ាទី (Almaty) នៃប្រទេសកាហ្សាក់ស្ថាន ដែលជាផ្នែកមួយនៃគម្រោងផ្លាស់ប្តូរទីតាំងឈរជើង ក្រោយបុគ្គលិក១០០នាក់ ត្រូវបានជម្លៀសក្នុងជំហានដំបូងកាលពីថ្ងៃពុធសប្តាហ៍មុន។
បើតាមលោក Stephane Dujarric អ្នកនាំពាក្យអគ្គលេខាធិការ UN បានប្រាប់ឱ្យដឹងថា បុគ្គលិកដែលត្រូវបានជម្លៀសនៅថ្ងៃអាទិត្យទី២២ ខែសីហានោះ គឺរួមមានបុគ្គលិករបស់ UN ផ្ទាល់ និងសមាជិកនៃអង្គការក្រៅរដ្ឋាភិបាលដែលជាដៃគូអនុវត្តការងារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ សម្រាប់បុគ្គលិក UN ក្រោយការជម្លៀស ពួកគេនឹងបន្តបំពេញកិច្ចការងារពាក់ព័ន្ធអាហ្វហ្គានីស្ថានដដែល ដោយយកទីក្រុង Almaty របស់ប្រទេសកាហ្សាក់ស្ថាន ធ្វើជាមូលដ្ឋានជំនួសវិញ៕
រូបថត៖ THX/VNA
ដោយ៖ ធីរីណា(រូបថត៖AFP/VNA)