ព័ត៌មានទាន់ហេតុការណ៍៖

ឌឺម្ល៉េះ ! ម្ចាស់ហាង(ឫស្សីផ្អែម) បើកលក់ដូរ ឈានដល់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ឃាត់បុគ្គលិកនិងភ្ញៀវជាង១០០នាក់ យកសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយល្មើសវិធានការរដ្ឋបាល

ចែករំលែក៖

ភ្នំពេញ៖ ពេលនេះហាង(ឫស្សីផ្អែម) បានប្រែក្លាយទៅជា(ឫស្សីល្វីង)ហើយ ! បន្ទាប់ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការ ឃាត់បុគ្គលិកនិងភ្ញៀវជាង១០០នាក់ យកសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ ខណ:ល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។

ប្រតិបត្តិការនេះបានធ្វើឡើង រសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ដែលបានប្រមូលផ្តុំគ្នាមកផឹកស៊ី ដោយមិនបានគោរពទៅនឹងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ វិធានសុខាភិបាល, និងមិនខ្លាចអំពីការឆ្លងជំងឺកូវីដ-១៩។
បច្ចុប្បន្នអាជ្ញាធរនិងសមត្ថកិច្ចកំពុងឲ្យមន្ត្រីសុខាភិបាលចុះយកសំណាករកមេរោគ covid-19។
សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២២ ខែសីហា​​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ៤១០នាក់ទៀត ជាសះស្បើយ ៥៣៧នាក់ និងស្លាប់​ ១៦នាក់៖
– ករណីឆ្លងសហគមន៍ ២៧៨នាក់
– អ្នកដំណើរពីបរទេស ១៣២នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 89,641 នាក់
– អ្នកជាសះស្បើយ= 85,618 នាក់
– អ្នកស្លាប់= 1,808 នាក់។
ក្រសួងសុខាភិបាលក៏បានបញ្ជាក់ផងដែរថា,កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៧,២៦%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៥០,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

ដោយ៖ សិលា


ចែករំលែក៖