ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចកំណត់ភូមិសាស្ត្រមួយចំនួនក្នុងសង្កាត់ទឹកថ្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ‘’ជាតំបន់ក្រហម’’

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចកំណត់ភូមិសាស្ត្រមួយចំនួនក្នុងសង្កាត់ទឹកថ្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ‘’ជាតំបន់ក្រហម’’។
ប្រការ១.…ត្រូវបានកំណត់ភូមិសាស្ត្រមួយចំនួនក្នុងសង្កាត់ទឹកថ្លា និងសង្កាត់កំពង់ស្វាយ នៃក្រុងសិរីសោភ័ណ ជា តំបន់”ក្រហម” ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ធ្ងន់ធ្ងរ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្ត វិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដូចខាងក្រោម ៖

១-បរិវេណផ្សារទឹកថ្លា ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ
២-បរិវេណវត្តភ្នំជញ្ជាំង (ផ្លូវចូលវត្ត-តាមរបងវត្ត) ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ
៣-ខាងកើតឈាងខាងជើងវត្តទឹកថ្លា ចាប់ពីផ្លូវមុខផ្ទះ ឈ្មោះ រួម រ៉េត , អេង សំអាត, ទឹម សាវឿន, វង្ស ម៉ុង និងឈុន ឃាង ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ

៤-បរិវេណផ្សារពង្រ ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ប្រការ២.…បុគ្គល ឬនីតិបុគ្គលដែលស្ថិតក្នុងភូមិសាស្ត្រ”តំបន់ក្រហមៗត្រូវអនុវត្តវិធានការរឹតបន្តឹងដូចខាងក្រោម៖

– បុគ្គលគ្រប់រូបត្រូវអនុវត្តតាមវិធានការ * ៣ការពារ ៣កុំ – និងវិធានការសុខាភិបាលដែលមានចែងក្នុង អនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១

-បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន លើក លែងតែការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់ វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅទីតាំងជិតបំផុតក្នុង តំបន់ក្រហម” តាមការកំណត់ និងដោយមាន ការអនុញ្ញាតពី អាជ្ញាធរមានសមត្ថកិច្ច។
-ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ គ្រឿងឧបភោគ បរិភោគ ព្រមទាំងសកម្មភាពការងារ មុខរបរ និង អាជីវកម្មទាំងអស់ក្នុង”តំបន់ក្រហម” ត្រូវផ្អាកជាបណ្ដោះអាសន្ន លើកលែងតែសកម្មភាពដូចជា៖
១.សេវាពន្លត់អគ្គីភ័យ សេវាផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត
២.សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន ដោយរួមទាំងឱសថស្ថាន និងសេវាផ្គត់ផ្គង់បរិក្ខារពេទ្យ
៣.ទីតាំងផលិត និងផ្គត់ផ្គង់អាល់កុល អុកស៊ីសែន
៤.សេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋ និងជំនួយសង្គ្រោះបន្ទាន់
៥.សេវាប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង

– ហាមឃាត់ដាច់ខាតរាល់ការធ្វើដំណើរចេញ ចូល ឬឆ្លងកាត់ៗតំបន់ក្រហមៗនេះទាំង លែងតែ ៖ ១.ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានសមត្ថកិច្ច។
សូមអាននៅខ្លឹមសារទាំងស្រុង នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចកំណត់ភូមិសាស្ត្រមួយចំនួនក្នុងសង្កាត់ទឹកថ្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ‘’ជាតំបន់ក្រហម’’ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖