ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះខណ្ឌដង្កោ​ចុះបង្ក្រាបទីតាំងបញ្ជល់មាន់ ដកហូតបានរថយន្ត២គ្រឿង​ ម៉ូតូ៥គ្រឿង​ និងមាន់ជល់១ក្បាល​ ឯអ្នកលេងរត់បាត់អស់

ចែករំលែក៖

ភ្នំពេញ​ ៖​ កាលពីវេលាម៉ោង១រសៀល​ ថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ​២០២១នេះ​ កម្លាំងសមត្ថកិច្ច​ចម្រុះ​ នៃគណៈបញ្ជាការឯកភាពខណ្ឌដង្កោ​ បានឆ្មក់ចុះបង្ក្រាបទីតាំងបញ្ជល់មាន់មួយកន្លែង​ក្នុងភូមិបារគូ សង្កាត់ដង្កោ​ ខណ្ឌដង្កោ ដកហូតបានវត្ថុតាងរថយន្ត២គ្រឿង​ ម៉ូតូ៥គ្រឿង​ និងមាន់ជល់១ក្បាល​ ។

ក្នុងប្រតិបត្តិការខាងលេីនេះ​មានការចូលរួមសហការពីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ​ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ​ និងមន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ​ បានចុះបង្ក្រាបទីតាំងបញ្ជល់មាន់ខាងលេី​ តែក្រុមអ្នកញៀនល្បែងដឹងខ្លនទាន់ក៏នាំគ្នារត់គេចខ្លួនបាត់អស់​ ដោយបន្សល់ទុកតែរថយន្តចំនួន២គ្រឿង(​ Ford Ranger ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BF-8779 និង Toyota Prius ពណ៌ខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2BD-4775 )​ ,​ ម៉ូតូចំនួន៥គ្រឿង​ និងមាន់ជល់១ក្បាល​ ។

​ ក្រោយពីបញ្ចប់ប្រតិបត្តិការនេះរួចរាល់​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ​ បានធ្វេីការដឹកជញ្ជូនវត្ថុតាងមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ​ដេីម្បីឲ្យមន្ត្រីយុត្តិធម៌អនុវត្តតាមនីតិវិធី​ ៕​

ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖