ព័ត៌មានទាន់ហេតុការណ៍៖

អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ ប្រជុំ​ត្រួតពិនិត្យកម្លាំង​ ឯកសណ្ឋាន​ និងការគោរពវិន័យ​

ចែករំលែក៖

ភ្នំពេញ​៖​ ដេីម្បីត្រួតពិនិត្យកម្លាំង​ឯកសណ្ឋាន​ និងការគោរពវិន័យ​ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ នៅព្រឹក​ថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០២១​ វេលាម៉ោង១០​ និង០០នាទី បានធ្វេីការប្រជុំជួរកម្លាំងអន្ដរាគមន៍។

ចំពោះ​ការប្រជុំជួរកម្លាំងអន្ដរាគមន៍​ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​នេះ គឺត្រួតពិនិត្យឯកសណ្ឋាន​ ការគោរពវិន័យ​របស់កងកម្លាំង ក្រោមអធីបតីភាពលោកឧត្ដមសេនីយ៏ត្រី​ តឹង​ សុធី​ ស្នងការរង​​ និងលោកវរសេនីយ៍ឯក​ ស៊ឹម​ ពិសិដ្ឋ​ អធិការ​ ដោយមានការចូលរួម​ពីលោកនាយ-នាយរងការិយាល័យ​ អធិការរង​ និងមន្រ្ដីពាក់ព័ន្ធផងដែរ។

គួរជម្រាបថា​ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ នៅរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះដែរ​ កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ បា​នចេញល្បាតតាមដងផ្លូវ​ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសនានាកុំឱ្យកើតមានឡើង ជាពិសេសការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងតែម្តង៕

ដោយ៖សហការី


ចែករំលែក៖