ខេត្តកំពង់ឆ្នាំង៖ ផ្លែមៀន និងផ្លែតាង៉ែន ចំនួន ៦០ កេស ស្មើ ១២៧២គីឡូដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ត្រូវបាននាំយកមកចែកជូន ដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។
ការរៀបចំបែងចែកផ្លែមៀន និងផ្លែតាង៉ែនចំនួន ៦០កេះ ស្មើ១២៧០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន តាមរយៈយោធ ភូមិភាគពិសេសក្រោមវត្តមានឧត្តមសេនីយ៍ត្រី អ៊ុ សុភាព មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដើម្បីធ្វើការបែងចែកបន្តជូន ដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។
ឧត្តមសេនីយត្រី អ៊ុ សុភាព មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ជំនួស មុខឱ្យនាយទាហានរង និងពលទាហានទាំងអស់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ដែលបានឧបត្ថម្ភ ផ្លែមៀន និងផ្លែតាង៉ែន ចំនួន៦០កេះ ដែលស្មើ១២៧០គីឡូក្រាមដល់អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។ ឧត្តមសេនីយត្រី អ៊ុ សុភាព បានបញ្ជាក់ថា៖ ជានិច្ចកាលសម្ដេចទាំងពីរតែងតែបានគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ របស់កងទ័ព និង គ្រួសារកងទ័ពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងផងដែរ។ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង ពលទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយត្រី អ៊ុ សុភាព បានគោរពជូនពរសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមអោយមានសុខភាពល្អ បរិបូរណ៌កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំជាតិ មាតុភូមិ កម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និង ការអភិវឌ្ឍឲ្យកាន់តែរីកចម្រើន លើគ្រប់វិស័យទៅថ្ងៃអនាគត ៕
ដោយ៖ សូរិយា