ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលអំណោយឧបត្ថម្ភរបស់លោក ឈឹមមសារឿន(ហៅចិនខ្មៅ) និងភរិយា ព្រមទាំងបុត្រសម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងខេត្ត និងផ្តល់ជូនពលករធ្វើចត្តាឡីស័ក និងព្យាបាល។
ក្នុងអំណោយសម្ភារខាងលេីនេះរួមមាន៖
១.អង្ករ ២តោន
២.មីចំនួន ៥០កេស
៣.ត្រីខចំនួន ១០០យួរ
៤.ទឹកសុីអុីវចំនួន៣០យួរ
៥.ទឹកត្រី ចំនួន៣០ យួរ
៦.ទឹកវីតាល់ចំនួន ៥០កេស
៧.ម៉ាស់ចំនួន ២៥០០ ម៉ាស់
៨.អាល់កុលចំនួន ៦០លីត្រ ។
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ លោក ឈឹមសារឿន(ហៅចិនខ្មៅ) និងភរិយា ដែលបានចូលរួមឧបត្ថម្ភអំណោយសម្ភារៈសម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងផ្តល់ជូនពលករកំពុងធ្វើចត្តាឡីស័ករាប់ពាន់នាក់ តាមមណ្ឌលទូទាំងខេត្ត អំណោយទាំងនេះពិតជាមានតម្លៃសម្រាប់ជួយឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈនៃការរីករាលជំងឺកូវីដ១៩។ជាចុងក្រោយ រដ្ឋបាលខេត្ត សូមជូនពរលោក ឈឹម សារឿន(ហៅចិនខ្មៅ) និងភរិយា ព្រមទាំងបុត្រជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សហការី