ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រមូលផ្ដុំគ្នាផឹកស៊ីតាមផ្លូវសាធារណៈ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះឃាត់ខ្លួនរត់ចែកជើងគ្នាសល់តែម៉ូតូកង់បី

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការណែនាំពីលោក សុខ ពេញវុធអភិបាលខណ្ឌដូនពេញ បានណែនាំឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះល្បាតក្នុងមូលដ្ឋាន ដើម្បីរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ និងសម្រួលការកកស្ទះចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ស្រាប់ប្រទះឃើញ ក្រុមអ្នករត់passapp ជាង១០នាក់ កំពុងប្រមូលផ្ដុំគ្នាផឹកស៉ី តាមសួនសាធារណៈ កម្លាំងបានឃាត់ខ្លួននិងpassapp ចំនួន១០គ្រឿងផងដែរ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៥និង ២០នាទីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្បែរព្រះសក្យមុនីចេតិយ៍ ស្ថិតនៅក្នុងសង្កាត់ច្រះចក ខណ្ឌដូនពេញ។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលដែលកម្លាំងគណៈបញ្ជាការឯកភាពឈានដល់ការឃាត់ខ្លួនអ្នករត់ផាសអាប់ទាំងអស់ដែលកំពុងតែប្រមូលផ្តុំគ្នាផឹកស៊ីកម្លាំងគណៈបញ្ជាការឯកភាពបានជិះល្បាតក្នុងមូលដ្ឋានដើម្បីរក្សាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋស្រាប់តែប្រទះឃើញអ្នករត់passappជាង ១០ នាក់បានប្រមូលផ្ដុំគ្នាជួបជុំផឹកស៊ីតាមសួនសាធារណៈ ពេលចុះបង្រ្កាប់ស្រាប់តែក្រុមអ្នកផឹកសុីរត់ចោលម៉ូតូកង់បីអស់បាត់ស្រមោលទើបកម្លាំងគណៈបញ្ជាការឯកភាពធ្វើការដកហូត passapp បញ្ជូនទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ។ កម្លាំងសមត្ថកិច្ចជំនាញនៃសាលាខណ្ឌដូនពេញបានឲ្យដឹងផងដែរថា បច្ចុប្បន្នសាលារាជធានីភ្នំពេញ កំពុងតែយកចិត្តទុកដាក់ជាខ្លាំង ពីបញ្ហាការប្រមូលផ្ដុំជួបជុំ ខុសពីគោលការណ៍និងសេចក្ដីណែនាំរបស់សាលារាជធានី ព្រោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងចូលរួម បង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺ covid-19 ឬវីរុសបំប្លែងថ្មី ប្រភេទdelta ផងនោះ។ តែបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចមិនបានចូលរួមអនុវត្តតាមសេចក្ដីណែនាំសាលារាជធានី វិធានការរបស់ក្រសួងសុខាភិបាល និង៣ការពារ ៣កុំ តាមប្រសាសន៍ប្រមុខដឹកនាំឡើយ។ សូមបញ្ជាក់ថា ក្នុងរង្វង់នៃប្រតិបត្តិការកម្លាំងអជ្ញាធរយកម៉ូតូកង់បីទាំងអស់ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖