ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ អញ្ជើញទទួលអំណោយឧបត្ថម្ភរបស់សប្បុរសជនអំណោយ អង្ករចំនួន ៤តោន ។
ចំពោះសប្បុរសជនដែលបាននាំអំណោយឧបត្ថម្ភខាងលេីនេះ ទី១,លោក ង៉ូវ ប៊ុនរឹទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តបន្ទាយមានជ័យ និងលោកស្រី ជឹម សូលីដែន អង្ករចំនួន ២តោន។ និងទី២, លោក ង៉ែត វាន់ដា ម្ចាស់រោងម៉ាសុីនកិនស្រូវ កៅ ង៉ែត នៅភូមិភ្នំធំឃុំអូរប្រាសាទតាមរយៈ លោក ឆុំ ឆាន អភិបាលរងស្រុក មង្គលបូរី ជួយឧបត្ថម្ភ អង្ករចំនួន ២តោន សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងខេត្ត និងផ្តល់ជូនពលករធ្វើចត្តាឡីស័ក និងព្យាបាល។
លោក អ៊ុំ រាត្រី អភិបាលខេត្ត បានឱ្យដឹងថា ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ លោក និងលោកស្រី ព្រមទាំងសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភអំណោយសម្ភារៈសម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងផ្តល់ជូនពលករកំពុងធ្វើចត្តាឡីស័ករាប់ពាន់នាក់ តាមមណ្ឌលទូទាំងខេត្ត អំណោយទាំងនេះពិតជាមានតម្លៃសម្រាប់ជួយឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈនៃការរីករាលជំងឺកូវីដ-១៩។
សូមជូនពរ សប្បុរសជនទាំងអស់ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖សហការី