ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានអាយុពី ១៨ ឆ្នាំ ឡើងទៅ កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅព្រឹកថ្ងៃទី២៦ សីហានេះ បានសម្រុកទៅទទួលការវ៉ាក់សាំងនៅតាមមន្ទីរពេទ្យបង្អែកទាំង៨ទីតាំងយ៉ាង ច្រើន ទាំងអ្នកដែលខកខាន មិនទាន់ទទួលបានការវ៉ាក់សាំងដូសទី១ និងអ្នកទៅទទួលបានការចាក់វ៉ាក់សាំងដូសទី២ ក្រោយ ពីរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋ កុមារ និងយុវវ័យមួយចំនួន ខកខានមិនទាន់ បានអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយហេតុផល មានបញ្ហាសុខភាព ជាប់អនុវត្តវិធានចត្តាឡីស័ក ទើបគ្រប់អាយុកំណត់ ឬជាប់ធុរៈផ្សេងៗជាដើម ទៅទទួលវ៉ាក់សាំង។
ក្រុមគ្រូពេទ្យនៅតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានឱ្យដឹងថា៖ នៅព្រឹកថ្ងៃ២៦ សីហានេះ ឃើញមាន បងប្អូនប្រជាពលរដ្ឋ កុមារ និងយុវវ័យមួយចំនួន ខកខានមិនទាន់បានអញ្ជើញ ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមូលហេតុផ្សេងៗ ដូចជា មាន បញ្ហាសុខភាព ជាប់អនុវត្តវិធានចត្តាឡីស័ក ទើបគ្រប់អាយុកំណត់ ឬជាប់ធុរៈផ្សេងៗជាដើម មកទទួលចាក់វ៉ាក់សាំងច្រើន ហើយក្រុមគ្រូពេទ្យបាន រំលែកវ៉ាក់សាំងសំរាប់ចាក់ឱ្យកុមារ និងយុវវ័យ មកចាក់ជូនពួកគាត់ តែតម្រូវអោយពួកគាត់បានឯកសារដែលចេញដោយអាជ្ញាធរ។
យោងតាមសេចក្តីជួនដំណឹងរបស់សាលារាជធានីភ្នំពេញ បានឱ្យដឹងថា៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ជូនដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ នាពេលកន្លង មក សម្រេចចាក់ដល់កុមារ និងយុវវ័យ ប្រមាណជាង ២០ម៉ឺននាក់រួចមកហើយ
ខណៈ ចាក់ជូនប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ សម្រេចបានជិត ១លាន ៧សែន នាក់ ស្ទើរគ្រប់តាមផែនការកំណត់។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តថា៖ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេត ឃើញថាមានបងប្អូនប្រជាពលរដ្ឋ កុមារ និងយុវវ័យមួយចំនួន ខកខានមិនទាន់បានអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅឡើយ ដោយមូលហេតុផ្សេងៗ ដូចជា មាន បញ្ហាសុខភាព ជាប់អនុវត្តវិធានចត្តាឡីស័ក ទើបគ្រប់អាយុកំណត់ ឬជាប់ធុរៈផ្សេងៗជាដើម។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តទៀតថា៖ ក្នុងន័យនេះ និង ដើម្បីបន្តអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រេចបានតាម លទ្ធផលគ្រោងទុក ក៏ដូចជាពង្រីក វិសាលភាពនៃការគ្របដណ្ដប់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទាំងអស់ សំដៅបង្កើនភាពសាំក្នុងសហគមន៍ឱ្យកាន់តែ រឹងមាំនោះ អនុគណៈកម្មការចំពោះកិច្ចពាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ សម្រេចបន្តការ ចាក់វ៉ាក់សាំងបង្ការជំងឺកូរីដ-១៩ ដួសទី១ ជូនដល់កុមារ និងយុវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងបន្តការចាក់វ៉ាក់សាំងបង្ករជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋអាយុពី ១៨ ឆ្នាំឡើងទៅ នៅតាម មន្ទីរពេទ្យបង្អែកចំនួន ០៨ ទីតាំង ។
ក្នុងនោះរួមមាន ទី១- មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ទី២- មន្ទីរពេទ្យបង្អែកចតុមុខ ទី៣- មន្ទីរពេទ្យបង្អែកដង្កោ ទី៤- មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន ទី៥- មន្ទីរពេទ្យបង្អែកច្បារអំពៅ ទី៦- មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ទី៧- មន្ទីរពេទ្យបង្អែកព្រែកព្នៅនិងទី៨- មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើង អញ្ជើញទៅ ទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី១ និងដូសទី២ និងសូមមាតាបិតា និងអាណាព្យាបាលទាំងអស់នៅ រាជធានីភ្នំពេញនាំបុត្រធីតានិងសាច់ញាតិរបស់ខ្លួនដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩- ដូសទី១ ទៅទទួលវ៉ាក់សាំងដោយឥតគិតថ្លៃនៅតាមទីតាំងពេទ្យបង្អែកដែលនៅជិតលំនៅឋានរបស់ខ្លួនខាងលើ កុំបីខាន នៅរៀងរាល់ម៉ោង០៨: ០០នាទី ព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូន ដំណឹងជាថ្មី៕
ដោយ ៖ សំរិត