ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកស៊ីម៉ាក់​៖​ ខ្ញុំនិងភរិយាបានសម្រេចចិត្តចាក់វ៉ាក់សាំងដូសទី៣​ ឬដូសជំរុញ​ Sinofarm​ដដែល!

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​កាលពីយប់ថ្ងៃទី២៦ ខែសីហា​​ ឆ្នាំ២០២១យ៉ាងដូច្នេះ​ថា៖ ប្រសាសន៍របស់សម្តេចតេជោ បញ្ជាក់ថា “ខ្ញុំត្រូវតាមដានកិច្ចការងារនេះ ព្រោះនេះជាសមរភូមិ ដែលជាសមរភូមិក្តៅ ស្លាប់រស់របស់ប្រទេសជាតិ ខុសពីសមរភូមិព្រះវិហារ សមរភូមិព្រះវិហារអាចដេកលក់បាន  ក៏ប៉ុន្តែសមរភូមិកូវីដ មិនអាចដេកលក់បានទេ ព្រោះវាហ៊ុំព័ទ្ធទូទាំងប្រទេស រាប់ទាំងព្រះបរមរាជវាំង និងផ្ទះនាយករដ្ឋមន្ត្រី ក៏ត្រូវហ៊ុំព័ទ្ធទៅដោយកូវីដ-១៩ផងដែរ។​ សង្គ្រាមនេះជាសង្គ្រាមមិនធម្មតា សង្គ្រាមត្រូវតែមានការទទួលខុសត្រូវច្បាស់លាស់ពីសំណាក់លោក​ លោកស្រី​ ជាអភិបាលរាជធានី-ខេត្ត”! 

លោក​ ហេង​ រតនា​ បានឱ្យដឹងទៀតថា​ នេះហេីយជាភ័ព្វសំណាងសំរាប់ប្រជាជននិងព្រះរាជាណាចក្រកម្ពុជា​ ដែលមានវត្តមានសម្តចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ជាមេដឹកនាំ​៖

​-​ ជាមួយភាពជាក់ស្តែង ភាពជឿជាក់និងប្រាកដនិយម​ក្នុងជីវិត​! 

-​ ជាមួយទឹកចិត្តដ៍អង់អាចក្លាហាន​ប្រយុទ្ធក្នុងសមរភូមិនៃសង្គ្រាមបង្ហូឈាម​ ដេីម្បីរំដោះជាតិនិងប្រជាជន! 

-​ ជាមួយទេពកោសល្យបុិនប្រសព្វទាំងក្នុងសមរភូមិយោធា​ កិច្ចការទូត​ សេដ្ឋកិច្ច​ និងនយោបាយ​!

-​ បច្ចុប្បន្ននេះកំពុងមានសង្គ្រាមលេីសុខភាពសាធារណ:​ ខឿនសុខភាពប្រជាជន​ដែលត្រូវប្រយុទ្ធប្រឆាំងជាមួយខ្មាំងកូវីដ១៩​ ហេីយសម្តេចតេជោកំពុងដឹកនាំប្រជាជនមានប្រៀបខ្លាំងលេីសមរភូមិកូវីដ១៩​ ទាំងវិធានការ ៣កុំ ៣ការពារ​ ជាពិសេសវិធានការចាក់វ៉ាក់សាំង​ បេីប្រៀបធៀបជាមួយប្រទេសជិតខាង​ ប្រទេសក្នុងតំបន់​ និងក្នុងពិភពលោកនោះ! 

-ប្រជាជ​នកម្ពុជា​ ឈា​នចូលដូសទី៣​ទៅហេីយ​! ។  

អគ្គនាយកស៊ីម៉ាក់​ បានលើកឡើងថា​ សូមក្រឡេកមេីលនៅពេលនេះនៅឯប្រទេសថៃ​ វៀតណាម​ និងឡាវ​ ដែលជាប្រទេសជិតខាង​កម្ពុជា​ កំពុងតែប្រឈមមុខយ៉ាងតឹងតែងបំផុតជាមួយការចាក់វ៉ាក់សាំងដូសទី១និងដូសទី២ដោយប្រទេសវៀតណាមទេីបចាក់ដូសទី២បានចំនួនប្រមាណ២%​ ប្រទេសថៃបានចំនួន៨.២%​ រីឯប្រទេសឡាវបានចំនួន១៣.៨%នៅឡេីយ! ។ 

ចំពោះកម្ពុជាចាក់វ៉ាក់ដូសទី១​ ជាង១០លាននាក់​  (គិតតាមផែនការលេីស១០០%)​ ដូសលេីកទី២ជិត៩លាននាក់​ (តាមផែនការគឺ៩០%) និងដូសទី៣​ ជាកន្ល:លាននាក់ទៅហេីយ​ ដោយបន្ថែមលេីសចំនួននេះទៀតគឺកុមារនិងយុវជន(១២-១៧ឆ្នាំ)​ ដូសទី១បានជាង១.២លាននាក់​ និងដូសទី២ជិត៦០មុឺននាក់! ជោគជ័យការពារកំឡែងសុខភាពប្រជាជន​នាពេលនេះ​ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថែមទៀតនូវទេពកោសល្យបុិនប្រសព្វនិងទស្សនវិស័យភ្លឺស្វាង​របស់សម្តេចតេជោ គិតទុក ត្រូវ​អនុវត្តចំស្ថានភាពនៃសភាពការណ៍វិវត្តន៍ប្រែប្រួលបត់បែន​!!៕

ដោយ​៖សហការី​


ចែករំលែក៖