ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ធនាគារ អេស ប៊ី អាយ លី ហួរ (SBI LY HOUR BANK) បុគ្គលិកនៅទីតាំងខាងលើ ០១នាក់ រកឃើញវិជ្ជមានកូវីដ១៩ នៅបន្តរងចាំលទ្ធផលវិភាគរកមេរោគ កូវីដ១៩ បំប្លែងថ្មី Delta !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅ ធនាគារ អេស ប៊ី អាយ លី ហួរ (SBI LY HOUR BANK) ទីតាំងស្ថិតនៅលើ មហាវិថីព្រះនរោត្តម ភូមិ៤ អគារ១១៨ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី២៧ សីហា ឆ្នាំ២០២១ បុគ្គលិកនៅទីតាំងខាងលើ ០១នាក់ រកឃើញវិជ្ជមានកូវីដ១៩ នៅបន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕
ដោយ ៖ សិលា