ភ្នំពេញ៖ នៅការដ្ឋានសំណង់ បុរី ក្តីសង្ឃឹមថ្មី (គំរោងទី ៦) មានកម្មករចំនួន ២៨នាក់ វិជ្ជមានកូវីដ១៩ នៅបន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta ! នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ករណីមេរោគ កូវីដ១៩ បំប្លែងថ្មី Delta នៅថ្ងៃទី២៦ សីហា ឆ្នាំ២០២១ នៅការដ្ឋានសំណង់ បុរី ក្តីសង្ឃឹមថ្មី (គំរោងទី ៦) ស្ថិតនៅផ្លូវបេតុង ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កម្មករចំនួន ២៨នាក់ វិជ្ជមានកូវីដ១៩ នៅបន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! ៕
ដោយ ៖ សិលា