សុខភាព៖ អ្នកណាខ្លះចង់ស្គម ហេីយតេីអ្នកត្រូវហូបអាហារអ្វីខ្លះ? បេីចង់ស្គមសូមអានព័ត៍មានលម្អិតទាំងអស់គ្នា។
អាហារចំនួន ៨យ៉ាង អាចជំនួសបាយសបាន ហើយល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងសម្រាប់អ្នកដែលចង់ឱ្យខ្លួនឯងស្គមថែមទៀត គឺជាអាហារដ៏សាមញ្ញសម្រាប់ប្រជាជនខ្មែរយើង ប៉ុន្តែគ្រូពេទ្យបានណែនាំថាសម្រាប់អ្នកដែលត្រូវការសម្រកទម្ងន់ និងត្រូវការគ្រប់គ្រងជាតិស្ករ គឺមិនគួរទទួលទានបាយសច្រើនដូចមនុស្សធម្មតាឡើយ។ យ៉ាងណាមិញ មានអាហារជាច្រើនដែលអ្នកអាចទទួលទានជំនួសបាយបាន ហើយថែមទាំងផ្តល់នូវប្រភពសារធាតុចិញ្ចឹមល្អចំពោះសុខភាពទៀតផង។
ខាងក្រោមនេះគឺជាអាហារទាំង ៨ យ៉ាង ដែលអាចប្រើជំនួសបាយប្រចាំថ្ងៃបាន ហើយល្អសម្រាប់ប្រព័ន្ធរំលាយអាហារ៖
១) ដំឡូង៖ បើប្រៀបធៀបទៅនឹងបាយ ដំឡូងមានជាតិ carotene ខ្ពស់។ អាហារប្រភេទនេះក៏សម្បូរជាតិសរសៃដែរ ដែលនាំមកនូវអារម្មណ៍ឆ្អែតបានយូរ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងការពារការទល់លាមក។ ដំឡូងជ្វា មានកាឡូរីតិចជាងដំឡូងធម្មតា និងបាយស។
លើសពីនេះ បរិមាណជាតិស្ករធម្មជាតិនៅក្នុងដំឡូងជា្វអាចជ្រាបចូលយឺតៗ ទៅក្នុងចរន្តឈាម បង្កើតជាប្រភពថាមពលសម្រាប់រាងកាយ និងកាត់បន្ថយការឃ្លាន។ ការស្រាវជ្រាវបង្ហាញថា ការទទួលទានដំឡូងជ្វា ១-២ ផ្លែ អាចកាត់បន្ថយ ២០-២៥% នៃកាឡូរីក្នុងរាងកាយ បើប្រៀបធៀបទៅនឹងការទទួលទានបាយ ១-២ ចាន។
២) ពោត៖ សមាសធាតុសំខាន់នៃពោត គឺកាបូអ៊ីដ្រាត ស្រដៀងទៅនឹងបាយដែរ។ ទោះជាយ៉ាងណា ពោតមានជាតិសរសៃច្រើន ហើយមានជាតិខ្លាញ់ទាប ជាពិសេសខ្លាញ់ក្នុងពោតមានខ្លាញ់ល្អ ដូចជា អូមេហ្គា៣ និង អូមេហ្គា៦។
សូមបញ្ជាក់ថា ប្រូតេអ៊ីននៅក្នុងពោតមានកម្រិតទាប ដូច្នេះវាគួរតែលាយជាមួយអាហារសម្បូរប្រូតេអ៊ីនផ្សេងទៀត ដូចជា សាច់ ស៊ុត ទឹកដោះគោ និង សណ្តែក ជាដើម។
៣) សណ្តែក៖ សណ្តែកមានផ្ទុកជាតិកាបូអ៊ីដ្រាតខ្ពស់ ប្រូតេអ៊ីនកម្រិតមធ្យម និងខ្លាញ់តិចតួច។ ដោយសារតែប្រូតេអ៊ីន និងជាតិសរសៃខ្ពស់ សណ្តែកជាទូទៅជាអាហារដែលជួយឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរ និងគ្រប់គ្រងការឃ្លានបានយ៉ាងល្អ។
៤) ស្ពៃក្តោប៖ ស្ពៃក្តោប គឺជាបន្លែដែលយើងអាចបរិភោគជំនួសបាយដ៏អស្ចារ្យដូចគ្នា។ បន្លែនេះមានជាតិសរសៃច្រើន, វីតាមីន C, វីតាមីន K, កាល់ស្យូម និងជាតិដែក, ម៉ាញេស្យូម និងវីតាមីន A មួយចំនួនតូច។
៥) ខាត់ណាខៀវ៖ ខាត់ណាខៀវ គឺជាបន្លែដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដែលធ្វើឲ្យវាក្លាយជាជម្រើសល្អមួយដែរសម្រាប់ជំនួសឲ្យបាយ។ បន្លែនេះមានវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន។
៦) ខាត់ណា ស៖ ខាត់ណា ស ក៏ដូចគ្នាគឺជាបន្លែដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ដូចជា ជាតិសរសៃ វីតាមីន C, វីតាមីន K, ម៉ង់កាណែស និងប៉ូតាស្យូម ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។
៧) គ្រាប់ធញ្ញជាតិគីណូអា (Quinoa)៖ វាគឺជាអាហារមួយប្រភេទដែលមានតម្លៃអាហារូបត្ថម្ភខ្ពស់ និងល្អចំពោះសុខភាព។ វាគ្មានជាតិ gluten និងមានប្រូតេអ៊ីនខ្ពស់ជាងបាយ។ មិនតែប៉ុណ្ណោះ វាថែមទាំងមានអាមីណូអាស៊ីតសំខាន់ៗទាំង ៩ ដែលសមស្របសម្រាប់អ្នកទទួលទានបន្លែដែលត្រូវការប្រូតេអ៊ីន។
៨) ស្រូវសាលី៖ ស្រូវសាលី មានប្រូតេអ៊ីន និងជាតិសរសៃច្រើនជាងបាយ។ វាក៏សម្បូរទៅដោយជាតិដែក ប៉ូតាស្យូម ម៉ាញេស្យូម កាល់ស្យូម និងវីតាមីន ព្រមទាំងសារធាតុរ៉ែសំខាន់ៗទៀតផង៕
ដោយ៖សហការី