ខេត្តកំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី២៩ខែសីហាឆ្នាំ២០២១នេះមុខសញ្ញាបទល្មើសគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។ គួររំលឹកឡើងថាក្រោយប្រតិបត្ដិការបង្រ្កាបមុខសញ្ញាគ្រឿងញៀនម្នាក់ ដែលកំលាំងរបស់អធិការដ្ឋាននគរបាលស្រុកឧដ្ដុង្គសហការស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបជាក់ស្ដែងចាប់យកបានវត្ថុតាងថ្នាំញៀនចំនួន ០៣ កញ្ចប់ (១តូច និង ២ធំ) ស្មើនិងទម្ងន់ ២០៣,៦៤ ក្រាម រួមជាមួយទូរស័ព្ទដៃ ២គ្រឿង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៨:០០នាទី កន្លងទៅ នៅចំណុចភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដ្ដុង្គ ខេត្ដកំពង់ស្ពឺ ។
មុខសញ្ញាសង្ស័យខាងលេីឈ្មោះ មាស ថន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ នៅភូមិរំចេក៤ ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង មុខរបរ មិនពិតប្រាកដ។
បន្ទាប់ពីដំណើរការនីតិវិធីសាកសួរ និងចម្លេីយរបស់មុខសញ្ញា សមត្ថកិច្ចបានស្នេីសុំការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺចុះពិនិត្យរួមគ្នាឆែកឆេរបន្ទប់ជួលលេខ ១០១ នៅផ្ទះសំណាក់ យីហោហេបភី ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបានកិច្ចសហការល្អពីថៅកែម្ចាស់សំណាក់) លទ្ធផលជាក់ស្ដែងបានរកឃេីញ
-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ០១ ថង់ធំទម្ងន់៦៧៣,៦៤ ក្រាម
-ម្សៅពណ៌លឿង ១ ថង់តូច
-ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀន ១ គ្រឿង
សរុប
-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ៣កញ្ចប់និង១ថង់ មានទម្ងន់ ៨៧៧,២៨ ក្រាម
-ម្សៅពណ៌ លឿង ១កញ្ចប់ ទម្ងន់ ២,៨២ ក្រាម(សង្ស័យជាគ្រឿងញៀន)
-ទូរស័ព្ទដៃ ២គ្រឿង
-ជញ្ជីង ១គ្រឿង ៕
ដោយ៖ ស សម