ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណ អ្នកជាសះស្បើយ៥នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន១១នាក់និងមិនមានអ្នកស្លាប់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៣០ខែសីហាឆ្នាំ២០២១

ចែករំលែក៖

ខេត្តស្វាយរៀង៖ ខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណ  អ្នកជាសះស្បើយ៥នាក់(ស្រី៣នាក់) រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន១១នាក់(ស្រី៦នាក់)និងមិនមានអ្នកស្លាប់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៣០ខែសីហាឆ្នាំ២០២១។

ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះរដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៣០ខែសីហា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៥៣៤នាក់(ស្រី៣០២៧នាក់) ជាសះស្បើយចំនួន៥១៩៦នាក់(ស្រី២៨៦៨នាក់)អ្នកសម្រាកព្យាបាលសរុប១៩៨នាក់(ស្រី៧១នាក់) និងករណីស្លាប់ចំនួន១៣៣នាក់(ស្រី៨៥នាក់)។

រដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមតាមដានសុខភាព  អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​  ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖