ខេត្តបាត់ដំបង៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។
សមត្ថកិច្ចបានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៦និង០៥នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦២-២៦៣ ត្រង់ចំណុចក្រុម០៧ ស្ថិតក្នុងភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ប្រភពបន្តថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូ០១គ្រឿងម៉ាកហុងដា click ធុនC125 ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង1V.0824 បើកបរម្នាក់ឯងដោយជនរងគ្រោះមាន ឈ្មោះ ហួត លីហួរ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅ ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ក្នុងទិសដៅពីកើត ទៅ លិច (ភ្នំពេញ .បាត់ដំបង )លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងម៉ាក ហាយឡេនឌ័រ ធុនទេសចរណ៍តូច ពណ៌ទឹកមាស ពាក់ស្លាកលេខ ពោធិ៍សាត់ 2B. 7747 អ្នកបើកបរពុំដឹងអត្តសញ្ញាណ (រត់គេចខ្លួន)ក្នុងទិសដៅច្រាសទិសគ្នា បណ្ដាលឱ្យ(អ្នកបើកបរម៉ូតូ ស្លាប់ភ្លាមៗនៅនឹងកន្លែង)ចំណែកម៉ូតូនិងរថយន្តខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងនិងនាំយកទាំងម៉ូតូនិងរថយន្តប្រគល់ឱ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ ចន្ទ លីហ្សា