អគ្គនាយកអង្គការWHO ប្រចាំនៅតំបន់អឺរ៉ុបលោក Hans Kluge កាលពីថ្ងៃទី៣០ខែសីហាបានប្រកាសថា ការចាក់វ៉ាក់សំាងដូសទីបីឬដូសជំរុញបន្ថែមគឺជាវិធីសាស្ត្រ ជួយរក្សាសុវត្ថិភាពដល់ពលរដ្ឋដែលងាយរងគ្រោះដោយសារកូវីដ-១៩។
ការប្រកាសខាងលើកើតឡើងក្រោយពេលដែលមានក្តីបារម្ភយ៉ាងខ្លាំងពីចំនួនករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ចំណែកការចាក់វ៉ាក់សាំងនៅអឺរ៉ុបហាក់បីដូចជានៅទ្រឹងមិនទៅមុខសោះ។ តាមការប្រកាសរបស់ក្រុមហ៊ុន Pfizer/BioNTech វ៉ាក់សាំងដូសទីបី គឺជួយបង្កើតអង្គបដិប្រាណខ្ពស់ជាង ដូសទីពីរបានរហូតដល់ទៅ៣លើក។
ក្នុងពេលនេះដែរ មានប្រទេសជាច្រើនបានសម្រេចចាក់វ៉ាក់សាំង
ដូសទីបីជូនពលរដ្ឋរបស់ខ្លួនក្រោយមានករណីឆ្លងកូវីដ-១៩បំប្លែងថ្មី ដែលតា។ នៅថ្ងៃទី២៩ ខែសីហាអុីស្រាអែលបានចាក់វ៉ាក់សាំងដូសទីបីដល់កុមារចាប់ពីអាយុ១២ឆ្នាំឡើងទៅ ។ នៅថ្ងៃទី៣០ ខែសីហា ប្រទេសឆេកក៏បានប្រកាសចាប់ផ្តើមចាក់ដូសទីបីជូនពលរដ្ឋដែលបានចាក់ដូសទីពីររួចរាល់ក្នុងរយៈពេល ៨ខែ ។
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Ghebreyesus បានប្រកាសថា នៅពេលនេះ WHO មិនទាន់ទទួលបានទិន្នន័យស្តីពីចំនួនពលរដ្ឋចាក់ដូសទីបីនៅឡើយទេ។ អង្គការWHO ក៏បានជំរុញដល់ប្រទេសអ្នកមានជួយបង្កើនការចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសទីមួយផង។
អង្គការWHO ក៏បានអំពាវនាវដល់សហគមន៍អឺរ៉ុបដែលមានវ៉ាក់សាំងស្តុកទុកច្រើន គួរតែចែកចាយដល់ប្រទេសក្រីក្រផង ពិសេសគឺនៅប្រទេសតំបន់អាហ្វ្រិក៕ដោយ៖ធីរីណា
រូបថត៖NBC News.
រូបថត៖TTXVN-VNA.