សាធារណរដ្ឋកូរ៉េខាងត្បូង: ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កីឡាករ វ៉ាន វ៉ុន ប្រកួតកីឡាអត្តពលកម្មប្រណាំរទេះ ទទួលបានចំណាត់ថ្នាក់លេខ២ (១៤,៣៩វិនាទី) ក្នុងវគ្គទី១ វិញ្ញាសារ១០០ម។
ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង បានបង្ហោះលើផេកផ្លូវការ សូមចូលរួមអបអរសាទរកីឡាករ វ៉ាន វ៉ុន ប្រកួតកីឡាអត្តពលកម្មប្រណាំរទេះ ទទួលបានចំណាត់ថ្នាក់លេខ២ (១៤,៣៩វិនាទី) ក្នុងវគ្គទី១ វិញ្ញាសារ១០០ម និង បាននបំបែកកំណត់ត្រាចាស់របស់ខ្លួន (១៤,៥៧វិនាទី)។ លោកនឹងត្រូវ បន្តប្រកួតវគ្គចុងក្រោយនៅម៉ោង៧:៣០នាទីល្ងាចនេះ ដើម្បីដណ្តើមមេដាយ។
សូមចូលរួមគាំទ្រ និង លើកទឹកចិត្តកីឡាករកម្ពុជាយើង ។
សូមជម្រាបជូនថា, ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែទទួលបាននូវសន្តិភាពរុងរឿងប៉ុណ្ណោះទេ គឺកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ បូករួមទាំងវិស័យកីឡាផងដែរ ។ កម្ពុជាមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ កីឡាករគ្រប់វិស័យរបស់កម្ពុជា កំពុងមានសក្តានុពលឈានមុខនៅលើឆាកអន្តរជាតិគួរជាទីមោទនភាពបំផុត៕
ដោយ ៖ សិលា