ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារស្រុកភ្នំព្រឹក បន្តស្រាវជ្រាវរកឃើកអ្នកកើតជម្ងឺCovid-19 ក្នងសហគមន៍ ចំនួន០៦នាក់

ចែករំលែក៖

ខេត្តបាត់ដំបង, នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ម្សិលមុិញ ក្រុមការងារស្រុកភ្នំព្រឹក បន្តស្រាវជ្រាវរកឃើកអ្នកកើតជម្ងឺCovid-19 ក្នងសហគមន៍ ចំនួន០៦នាក់ ស្រី០៣នាក់ ក្នុងនោះរួមមាន ៖

១.ឈ្មោះ ផាំង ភ័យ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅបច្ចុន្នខេត្តសៀមរាប មកប្រចាំការនៅច្រកទ្វារតំបន់អូររំដទល ស្រុកភ្នំព្រឹក ។
២.ឈ្មោះ ជួន សាវុធ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក មកប្រចាំការនៅច្រកទ្វារតំបន់អូររំដួល ស្រុកភ្នំព្រឹក ។
៣.ឈ្មោះ កែវ រដ្ឋា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក។
៤.ឈ្មោះ វុធ សុលិកា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក។
៥.ឈ្មោះ វុធ គឹមហេង ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក។
៦.ឈ្មោះ វុធ ម៉េងលាង ភេទស្រី អាយុ៨ឆ្នាំ រស់នៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក។
អភិបាលនៃគណៈអភិបាលស្រុកភ្នំព្រឹក លោក សុង សុភ័ក្រ្ក សូមបងប្អូនប្រជាពលរដ្ឋ ដែលមានការប៉ះពាល់ផ្ទាល់ ជាមួយគាត់ខាងលើ មកយកសំណាក នៅចំណុចផ្ទះមេភូមិអូរប្រយុទ្ធ ឃុំអូររំដួល និងនៅមណ្ឌលចត្តាឡីស័កកម្រិត១ វិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក វេលាម៉ោង១០៖០០នាទីព្រឹកនេះ៕

ដោយ៖ សិលា


ចែករំលែក៖