ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា, នាថ្ងៃទី៣១ ខែសីហា តបតាមការណាត់ជួប លោក Wu Jianghao ឧបការីក្រសួងការបរទេសចិនអញ្ជើញជំនួបជាមួយលោកស្រី ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន។លោកស្រី ខែក កែម៉ាលី ស៊ីសូដា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល បានសម្តែងនូវក្តីក្រៀមក្រំយ៉ាងខ្លាំងចំពោះគ្រោះមហន្តរាយទឹកជំនន់ដែលបានកើតឡើងក្នុងខេត្ត Henan ប្រទេសចិន និងបានប្រគល់ព្រះរាជទ្រព្យដ៏ថ្លៃថ្លារបស់ព្រះអង្គទាំងទ្វេដល់តំបន់គ្រោះទឹកជំនន់ខាងលើ។
លោក Wu Jianghao មានប្រសាសន៍ថា ព្រះករុណានិងសម្ដេចព្រះមហាក្សត្រីបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជំនួយដ៏ថ្លៃថ្លាជាច្រើនដងច្រើនសាដល់គ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេសចិន។ ជំនួយដ៏ថ្លៃថ្លារបស់ព្រះអង្គនាលើកនេះ បានបង្ហាញកាន់តែច្បាស់អំពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរបស់ព្រះរាជវង្សានុវង្សកម្ពុជាជូនចំពោះប្រជាជនចិន។ ភាគីចិនសូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត នឹងប្រើប្រាស់ព្រះរាជទ្រព្យខាងលើនេះឱ្យបានល្អប្រសើរ៕
中方感谢柬王室向中国河南暴雨洪涝灾区捐款
8月31日,中国外交部部长助理吴江浩应约会见柬埔寨驻华大使西索达。
西索达大使代表柬埔寨国王西哈莫尼与太后莫尼列,就河南暴雨洪涝灾害向中方表示深切慰问,并转交国王和太后向灾区捐赠的善款。
吴江浩表示,西哈莫尼国王和莫尼列太后多次在中国遭受自然灾害时慷慨解囊,此次再次为河南暴雨洪灾捐款,体现了柬王室对中国人民的深情厚谊。中方深表感谢,将用好这笔善款。៕
ដោយ៖ សិលា