ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសធ្ងន់ស្រាល៥នាក់គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ស្ត្រីចំណាស់ម្នាក់ស្លាប់និងរងរបួសធ្ងន់ស្រាល៥នាក់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ពីរកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅក្រុងស្វាយរៀងនិងស្រុករមាសហែក។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាករណីទីមួយបានកើតឡើងកាលពី
វេលាម៉ោង៦និង២៧ យប់នាទីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតលើផ្លូវលេខ ៣១៤ ស្ថិតក្នុងភូមិ តាណរ សង្កាត់ ស្វយតឿ ក្រុង ស្វាយរៀង មានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១K ៦៥៥៩ បើកបរដោយឈ្មោះ មាស ពៅ ភេទ ស្រី អាយុ ៤៦ មុខរបរ មន្រ្តីរាជការ រស់នៅ​ភូមិ តាណរ សង្កាត់ ស្វាយតឿ ក្រុង​ស្វាយរៀង បើកបរពីត្បូងបត់ឆ្វេងបញ្ច្រាស់ទៅទិសខាងលិច មិនពាក់មួកសុវត្ថិភាព ខ្វះប្រុងប្រយត្ន័ស្រាប់តែបុកជាមួយ ម៉ូតូម៉ាកហុងដាសេ​១២៥ ពណ៍ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១G ១៤៧៤ បើកបរដោយឈ្មោះ សោម ភារ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ឃោសាង សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង បើកបរពីលិចទៅកើត មិនពាក់មួកសុវត្ថិភាពយ៉ាងពេញទំហឹងបណ្ដាលអោយរងរបួសទាំងសងខាង។

ករណីទី២បានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី២ខែកញ្ញាឆ្នាំ២០២១ ត្រង់ចំណុច ភូមិត្រោក ឃុំអំពិល ស្រុកមាសហែក ខេត្តស្វាយរៀង លើផ្លូវជាតិលេខ១៣ក្រាលកៅស៊ូចន្លោះគីឡូម៉ែត្រលេខ៤៥និង៤៦មានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅស៊េរី២០១៤ ពាក់ស្លាកលេខស្វាយរៀង១D៧៥៤៩បើកបរដោយ
ឈ្មោះនង សុខា ភេទស្រីអាយុ២២ឆ្នាំមុខរបរកសិករនិង អ្នករួមដំណើរ៣នាក់មានឈ្មោះ មៀវ ណាំភេទស្រីអាយុ៦៥ឆ្នាំ ត្រូវជាម្តាយឈ្មោះ សុជាតិ ភេទប្រុសអាយុ1ឆ្នាំត្រូវជាកូននិងឈ្មោះ ប្រុស ភេទអាយុ២ឆ្នាំត្រូវជាក្មួយក្នុងទិសដៅពីជើងមកត្បូង
ខ្វះការប្រុងប្រយ័ត្នទៅបុកពុំនូកខ្សាច់នៅចិញ្ចើមផ្លូវខាងលិចដែលម្ចាស់គេចាក់ទុក កំពុងសាងសង់ផ្ទះពេញទំហឹងបណ្ដាលអោយដួលរណូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុ ស្ត្រី ឈ្មោះ មៀវណាំត្រូវជាម្តាយបានរងរបួសធ្ងន់ពេលបញ្ជូនទៅដល់មន្ទីពេទ្យខេត្តស្វាយរៀងក៍បានស្លាប់យ៉ាងសោកសង្រេងបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖