ភ្នំពេញ៖ ដើម្បីត្រៀមបើកដំណើរការសាលារៀនឡើងវិញ រដ្ឋបាលខណ្ឌបឹងកេងកងដឹកនាំដោយ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានសហការជាមួយនាយកសាលាវិទ្យាល័យជាសុីមបឹងកេងកង និងមន្រ្ដីរដ្ឋបាលខណ្ឌ រួមទាំងសិស្សានុសិស្ស បានចុះធ្វើអនាម័យ ពលកម្ម សម្អាត និងបាញ់ថ្នាំសម្លាប់មេរោគដោយប្រើ (ត្រូន) នៅក្នុងទីធ្លាសាលា។
នាឱកាសនោះដែរ លោកអភិបាល ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អុីហ្សីជេសខិនត្រូល អុី ភី ស៊ី ដែលបានជួយបាញ់ថ្នាំសម្លាប់មេរោគ នៅវិទ្យាល័យជាសុីមបឹងកេងកង ដើម្បីសម្លាប់មេរោគផ្សេងៗ។
ជាមួយគ្នានេះ លោកអភិបាល សូមអំពាវនាវដល់បងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ” បីការពារ បីកុំ “៕
ដោយ៖សហការី