បេក្ខភាពនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Yoshihide បានឱ្យដឹងថា ការទប់ទល់ជាមួយចិនគឺជាអាទិភាពក្នុងគោលនយោបាយរបស់លោក ។ លោក Fumio Yoshihide គឺជាបេក្ខភាពដែលលេចធ្លោជាងគេបំផុតសម្រាប់ជំនួសតំណែងនាយករដ្ឋមន្ត្រី លោក Suga Yoshihide ។
នៅក្នុងការឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia លោក Kishida បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ចំពោះគោលនយោបាយទាំងសេដ្ឋកិច្ចនិងកិច្ចការបរទេស។ អំពីបញ្ហាក្នុងប្រទេស អតីតរដ្ឋមន្ត្រីការបរទេសអាយុ៦៤ឆ្នាំបានលើកឡើងថា លោកមានបំណងចំណាយប្រាក់ជាច្រើនដើម្បី កាត់បន្ថយផលប៉ះពាល់លើវិស័យសេដ្ឋកិច្ច ដោយសារតែកូវីដ-១៩ ។
ចំណែកនាយករដ្ឋមន្ត្រី Suga វិញ បានគាំទ្រលោក Taro Kono ឱ្យចូលរួមប្រកួតយកតំណែងជាប្រធានបក្សកាន់អំណាចជប៉ុន (LDP)។ បណ្តាញព័ត៌មានក្នុងស្រុករបស់ជប៉ុន នៅព្រឹកថ្ងៃ៤ខែសីហាបានផ្សាយថា នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga ដែលទើបតែប្រកាសត្រៀមលាលែងពីតំណែង នឹងផ្តល់ការគាំទ្រចំពោះរដ្ឋមន្រ្តីមួយរូបនៅជប៉ុន គឺលោក Taro Kono ដែលបច្ចុប្បន្នទទួលបន្ទុកយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ឲ្យចូលរួមប្រកួតប្រជែងយកតំណែងជា ប្រធានគណបក្សកាន់អំណាចជប៉ុន LDP ក្នុងខែកញ្ញានេះ។
លោក Suga បានប្រកាសថា លោកនឹងមិនប្រកួតក្នុងការជ្រើសរើសប្រធានគណបក្ស LDP ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា នោះឡើយ។ វាស្មើនឹងមានន័យថា លោកនឹងមិនបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីទៀតនោះទេ ខណៈដែលអ្នកជាប់ជាប្រធានគណបក្ស នឹងត្រូវឡើងជំនួសលោកជានាយករដ្ឋមន្រ្តីជប៉ុនថ្មី។
ប៉ុន្មានម៉ោងក្រោយការប្រកាសរបស់លោក Suga នាពេលនោះ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន TBS បានរាយការណ៍ថា លោក Kono មានបំណងឈរឈ្មោះយកតំណែងប្រធានគណបក្ស LDP តែលោក Kono បានចេញមុខបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនឹងពិគ្រោះយោបល់ជាមួយក្រុមមន្រ្តីក្នុងបក្សជាងមុនសិន។ យ៉ាងណាក្តី ឥឡូវនេះប្រព័ន្ធផ្សព្វផ្សាយជប៉ុន
នីពផុន (Nippon) បានរាយការណ៍ថា លោក Suga នឹងគាំទ្រលោក Kono។
លោក Taro Kono អាយុ៥៨ឆ្នាំ ដែលធ្លាប់កាន់តួនាទីជារដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិជប៉ុនផងដែរនោះ ត្រូវគេកត់សម្គាល់ឃើញថា ទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមយុវជនជប៉ុន។ បន្ថែមពីនេះការបោះឆ្នោតជ្រើសរើសប្រធានថ្មីនៃបក្ស LDP ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះប្រធានបក្សនេះមានតួនាទីស្នូល ក្នុងការដឹកនាំបក្សទាំងមូលទៅស្វែងរកជ័យជម្នះក្នុងការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១៕
ដោយ៖ធីរីណា(រូបភាព៖NK)