ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, មានករណី កូវីដ១៩បំប្លែងថ្មី (Delta ) រោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីន ហាវ ស៊ុន ខេមបូឌា (រោងចក្រ ហុង អ៉ិន) ដែលមានអាសយដ្ឋាន៖ អគារ ១១០១A ផ្លូវលេខ៣៧១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រកឃើញអ្នកវិជ្ជមាន កូវីដ១៩ បំប្លែងថ្មី Delta ០៥នាក់ ក្នុងចំណោមកម្មករ និងកម្មការិនី ១៤៣នាក់ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! ៕
ដោយ ៖ សិលា