ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៧នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៣ ខែកញ្ញា ឆ្នំា២០២១

ចែករំលែក៖

ភ្នំពេញ ៖  យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឱ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន មិនប្រកាន់ស្តាំ ប្រជែង និងមិនគោរពសិទ្ធិ។

កុំភ្លេចនូវប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលតែងតែលើកឡើងថា , យើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោក៖

– ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍

– គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប

– បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់

– បើស្រវឹង សូមកុំបើកបរ

– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ

– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ

– ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព ៕

ដោយ ៖ សិលា(រូបភាព៖ ឯកសារ)


ចែករំលែក៖