ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការ​ រកឃើញរថយន្តដឹកទំនិញលេីសទម្ងន់កំណត់ចំនួន៣គ្រឿង​ ធ្វេីការផាកពិន័យ

ចែករំលែក៖

ខេត្តបនបន្ទាយមានជ័យ៖  ក្រសួងសាធារណការនិងដឹកជញ្ជូនបានដាក់ជញ្ជីងចល័ត​ដើម្បីធ្វើការ ត្រួតពិនិត្យ​លើរថយន្តដឹកទំនិញនៅលើផ្លូវជាតិលេខ៥ បានពិនិត្យរកឃេីញរថយន្តដឹកលេីសទម្ងន់កំណត់ចំនួន៣គ្រឿង​ យកមកធ្វេីការផាកពិន័យ នៅព្រឹក ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ ២០២១។ 

 ការដាក់ជញ្ជីងចល័ត​ ពិនិត្យលើរថយន្ត នោះ ដឹកនាំដោយ លោក សេង​ ឈួត​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នឹងជាប្រធានគណៈកម្មការសម្របសម្រួល​ ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស ក្នុងនោះមានការចូលរួម លោក​ សុក​ ចាន់ថា​ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ខេត្ត និងមន្ត្រីជំនាញជាច្រើនអ្នកបានចូលរួមផងដែរ។ 

លោក សេង​ ឈួត​ បានប្រាប់ឲ្យដឹងថា ការ​ដាក់ជញ្ជីងចល័ត​នេះ គឺដេីម្បីធានាដល់គុណភាពផ្លូវមានលក្ខណៈយូរអង្វែង​ ក្រុមការងារបានធ្វើការ ត្រួតពិនិត្យ​រថយន្តណាដែលដឹកលេីសទម្ងន់កំណត់ ធ្វើចរាចរណ៍លើផ្លូវជាតិលេខ៥ នៅត្រង់ចំណុចផ្លូវ​ ហាយវេ គឺផ្លូវវាងក្រុង។ 

លោកបញ្ជាក់ថា ការដាក់ជញ្ជីងចល័ត​ ត្រួតពិនិត្យ​រថយន្តដឹកទំនិញលើផ្លូវជាតិលេខ៥ នាពេលនេះ គឺអនុវតន៍តាមបទបញ្ជារបស់​លោក​ ទេសរដ្ឋមន្រ្តី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការនិង​ដឹកជញ្ជូន។ 

 ចំណែក លោក​ សុក​ ចាន់ថា​ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យមានប្រសាសន៍ថា ការដាក់ជញ្ជីងចល័ត​នៅចំណុចផ្លូវ​ ហាយវេ​ (ផ្លូវវាងក្រុង)​នាពេលនេះគឺ ដេីម្បីធ្វេីការត្រួតពិនិត្យ​រថយន្តធំៗដែលដឹកទំនិញលេីសទម្ងន់កំណត់​ ដែលមូលហេតុធ្វេីឲ្យខូចគុណភាពផ្លូវ មិនអាចទ្រាំទ្រទម្ងន់បាន​។

បើរថយន្តធំៗ នៅតែបន្តដឹកលើសទម្ងន់បន្តទៀត ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ដែលក្រសួងបានកំណត់ និងធ្វើការផាកពិន័យ។ 

លោកក៏ បានការអំពាវនាវ​ ដល់ម្ចាស់យានយន្តធំៗដែលប្រេីប្រាស់ផ្លូវថ្នល់​ សូមចូលរួមជាមួយក្រសួង​ ក៏ដូចជាមន្ទីរ​សាធារណការនិងដឹកជញ្ជូនខេត្ត មេត្តាកុំដឹកលេីសទម្ងន់កំណត់​ ដែលជាហេតុធ្វេីឲ្យខូចផ្លូវប្រេីប្រាស់មិនបានយូរអង្វែង។

លោកបានបន្តឲ្យដឹងទៀតថា ក្រោយពីធ្វើការពិនិត្យលើរថយន្តធំៗក្រុមការងារបានរកឃេីញរថយន្តដែលដឹកលេីសទម្ងន់កំណត់មានចំនួន៣គ្រឿង​ ហើយរថយន្តទាំង៣គ្រឿងនោះ ក៏ត្រូវបានធ្វើការពិន័យ ទៅតាមច្បាប់ក្រសួងសាធារណការដែលបានកំណត់  រថយន្តធំៗភាគច្រេីនជារថយន្ត ដឹកខ្សាច់​ និងដឹកថ្ម​ ជាដើម៕

ដោយ ៖ វណ្ណា


ចែករំលែក៖