ព័ត៌មានទាន់ហេតុការណ៍៖

ប្រើប្រាស់កាំបិតធ្វើជាអាវុធភ្ជង់ប្លន់ម្ដាយខ្លួនឯង ដើម្បីយកលុយទិញថ្នាំញៀនជក់ , ក៏ជាប់ខ្នោះកម្លាំងអាវុធហត្ថខេត្តបាត់ដំបង !

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ម្សិលមុិញ ត្រង់ចំណុចផ្សារពូពុយ ស្ថិតនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង សមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជា គឹមឡេង ភេទប្រុស អាយុ២១ ឆ្នាំ មានទីលំនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង ខាងលើ ពីបទហិង្សាដោយចេតនា តាមបណ្ដឹងឈ្មោះ លី ដាណា ហៅ វណ្ណា ត្រូវជាម្តាយ អាយុ៤២ ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង ។

    សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតប៉័ងតោភ្ជង់ករ និងវាយជាច្រើនដៃធ្វើឱ្យជនរងគ្រោះដែលជាម្តាយ ដួលទៅនឹងដីហើយសំឡុតបង្ខំឱ្យយកប្រាក់ចំនួន ២លានរៀលនិងខ្សែ.ក.ប្លាកទីនចំនួន១ខ្សែ យកលក់ទៅទិញថ្នាំញៀនជក់ ។

សមត្ថកិច្ចបានបន្តថា បច្ចុប្បន្នជនសង្ស័យ ត្រូវខាងកម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួន និងកំពុងចាត់ការតាមនីតិវិធី ៕

ដោយ ៖ សិលា


ចែករំលែក៖