ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ ចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកការិយាល័យអប់រំយុវជន និងកីឡាខណ្ឌសែនសុខ រដ្ឋបាលសង្កាត់ទាំង៦ អង្គភាពជំនាញជុំវិញរដ្ឋបាលខណ្ឌ ព្រមទាំងសហព័ទ្ធ (ស្វាមី ឬភរិយា) និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និងដូសទី២រួចរាល់ នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ។
រដ្ឋបាលខណ្ឌសែនសុខ សូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការ មន្ត្រីអប់រំ និង បុគ្គលិកសិក្សា នៃការិយាល័យអប់រំយុវជន និងកីឡាខណ្ឌសែនសុខ) ព្រមទាំងសហព័ទ្ធ (ស្វាមី-ភរិយា) និងប្រជាពលរដ្ឋ ឲ្យ បានជ្រាបថារដ្ឋបាលខណ្ឌ និងចាប់ផ្តើមចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ឬដួសទី៣ជូន មន្ត្រីអប់រំ និង បុគ្គលិកសិក្សា នៃការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌសែនសុខ ព្រមទាំងសហព័ទ្ធ (ស្វាមី-ភរិយា) និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូសែល ដូសទី១ និងដួសទី២ រួចរាល់ នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ នៅតាមទីកន្លែងដែលបានកំណត់ទុកដូចក្នុងតារាងខាងក្រោម៖
ចំពោះឯកសារចាំបាច់ដែលត្រូវភ្ជាប់មកជាមួយរួមមាន (១) -ប័ណ្ណចាក់វ៉ាក់សាំង កូវីដ-១៩ (២)-ប័ណ្ណសំគាល់ខ្លួន មន្ត្រីរាជការ-បុគ្គលិក (៣)-អត្តសញ្ញាណប័ណ្ណឬឯកសារប្រើប្រាស់ក្នុងការចាក់សាំងដូសទី១ ព្រមទាំង ត្រូវគោរពនូវ លក្ខខណ្ឌ នៃការទទួលបានវ៉ាក់សាំងដូចទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតរយៈពេល ០៤(បួន) ទៅ ០៦(ប្រាំមួយ)ខែឡើងទៅបន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន។
ទន្ទឹមនឹងនេះរដ្ឋបាលខណ្ឌសែនសុខសូមក្រើនរំលឹកនិងអំពាវនាវដល់លោក-លោកស្រីដែលអញ្ជើញទៅ ទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ អូសជំរុញ ឬដួសទី៣ ត្រូវប្រកាន់ភ្ជាប់ឲ្យបាននូវការរក្សារគម្លាតសុវត្ថិភាព សង្គម ពាក់ម៉ាស តម្រង់ជួរចៀសវាងការឈៃប្រជ្រៀតគ្នាកៀកគ្នា ហើយសូមចូលរួម អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ភ្ជាប់នូវវិធានការ ៣.ការពារ និង ៣ កុំ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី មន្ត្រីរាជការ(មន្ត្រីអប់រំ និង បុគ្គលិកសិក្សា នៃការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌសែនសុខ) ព្រមទាំងសហព័ទ្ធ(ស្វាមី-ភរិយា) និង ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តការងារនេះ ឲ្យមានប្រសិទ្ធភាព និងលទ្ធផលល្អ៕
ដោយ ៖ សិលា